ក្រុមមេឃខៀវ Man City ដាច់១០ពិន្ទុ ពីក្រុមលេខ២ នៅ Premier League ក្រោយឈ្នះ១៧ប្រកួតជាប់ៗគ្នា

ក្រុមមេឃខៀវ Manchester City ដាច់១០ពិន្ទុ ពីក្រុមលេខ២ នៅ Premier League ក្រោយឈ្នះ១៧ប្រកួតជាប់ៗគ្នា និងបានយកឈ្នះលើក្រុម Everton ក្នុងលទ្ធផល ៣-១ កាលពីយប់មិញ ។


៣គ្រាប់របស់មេឃខៀវ រកបានដោយកីឡាករ Phil Foden នៅនាទី៣២ ក្រោយកីឡាករ Richarlison រកគ្រាប់បាល់តាមស្មើវិញ នៅនាទី៣៧ អោយ Everton ។ ប៉ុន្តែនៅវគ្គទី២ Mahrez បើកការនាំមុខជាថ្មី នៅនាទី៦៣ និង Silva បន្ថែមគ្រាប់ទី៣ ឱ្យ លោក Pep យកឈ្នះលើ Everton ក្នុងលទ្ធផល ៣-១ ។


គួរបញ្ជាក់ថា ជ័យជំនះយប់មិញបានធ្វើអោយក្រុមមេឃខៀវ បន្តកំណត់ត្រា ឈ្នះ ១៧ប្រកួតជាប់ៗគ្នា ដោយឆ្លងកាត់២៤ប្រកួត ឈ្នះ១៧ ស្មើរ៥ ចាញ់២ មានពិន្ទុ៥៦ ដាច់ក្រុមលេខ២ បិសាចក្រហម Man United មាន៤៦ពិន្ទុ ឆ្លងកាត់២៤ប្រកួតដូចគ្នា ។ ហើយយប់មិញក៏មានមួយប្រកួតទៀត គឺក្រុម Burnly 1:1 Fulham ផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner