ថៃមានគ្រូពេទ្យស្លាប់ដោយសារកូវីដ១៩ លើកដំបូង ជាអ្នកស្លាប់ទី៨៣
អត្ថបទដោយ៖
លន់ សារ៉ាត
វេជ្ជបណ្ឌិតម្នាក់នៅក្នុងខេត្ត ម៉ាហា សារ៉ាកខាម បានស្លាប់ដោយសារតែជំងឺកូវីដ១៩ ជាគ្រូពេទ្យដំបូងដែលបានស្លាប់ដោយសារតែជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះ។
វេជ្ជបណ្ឌិត Panya Hanphanitphan វ័យ៦៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ Srinagrind នៅ Khon Kaen វេលាម៉ោង១៖១៩នាទី រំលងអធ្រាត ឈាងចូលថ្ងៃទី១៨ កុម្ភៈ ២០២១។
បូកបញ្ជូលទាំងការស្លាប់គ្រូពេទ្យរូបនេះ ធ្វើឲ្យអ្នកស្លាប់នៅជំងឺកូវីដ១៩ កើនដល់៨៣នាក់។ ព្រឹកថ្ងៃទី១៨ កុម្ភៈនេះ មានអ្នកជំងឺកូវីដ១៩ ចំនួន១៥០នាក់ទៀត កើនដល់ ២៥១១១នាក់ ជាសះស្បើយ ២៣៩៤៦នាក់ ស្មើនឹង៩៥.៣ភាគរយ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ