ចូលក្នុង បង្គន់ផ្សារទំនើប ស៊ីធី ម៉ល ច្របាច់.ក និង វាយស្ត្រីអនាម័យម្នាក់ ប្លន់យកទូរស័ព្ទបានសម្រេច តែត្រូវសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ ៖ ស្ត្រីម្នាក់អនាម័យម្នាក់នៅផ្សារទំនេីប សុីធី ម៉ល បានចូលក្នុងបង្គន់ដេីម្បីបត់ជេីងស្រាប់តែមានជនសង្ស័យម្នាក់ បានលោតចូលទៅច្របាច់.ក និង វាយប្លន់យកទូរស័ព្ទបានសម្រេច រួចរត់គេចខ្លួន តែភ្លាមៗក៏ត្រូវបានសន្តិសុខផ្សារ តាមចាប់ខ្លួនបានមកវិញ ។ ក្នុងករណីខាងលេីនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្សារទំនើប ស៊ីធី ម៉ល សង្កាត់វាលវង់ ខណ្ឌ៧មករា ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអនាម័យនៅផ្សារស៊ីធីម៉ល បានចូលក្នុងបន្ទប់ទឹកបត់ជើងស្រាប់តែមានជនសង្ស័យ ឈ្មោះ សុខ តូលី អាយុ២៧ឆ្នាំ មុខរបររត់តុនៅច្បារអំពៅ បានលោតមកច្របាច់.ក និង វាយយកទូរស័ព្ទពីជនរងគ្រោះ រួចរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ ចាប់ខ្លួនបានមកវិញ ។
ជនសង្ស័យរូបនេះត្រូវបានធ្វើតេស្តរកសារធាតុញៀន ដោយលទ្ធផល គឺ វិជ្ជមាន ហេីយពេលនេះ សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ៕ដោយ៖ ភារ៉ា និងប៊ុនធី