​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ចាប់​ខ្លួនមនុស្ស​ជិត​៥​០​០​នាក់​ហើយ​ ​ចាប់តាំង​ពី​ផ្ទុះ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា

​មី​យ៉ា​ន់​ម៉ា​៖​ ​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​ ​បាន​ចេញ​ដីកាចាប់ខ្លួន​បុគ្គល​មាន​ប្រជាប្រិយភាព​០​៦​នាក់​ដែល​បាន​បំផុស​អោយ​បុគ្គលិក​រដ្ឋ​ជាច្រើន​ ​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​ ​ខណៈ​ចំនួន​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​គិត​ចាប់តាំង​ពី​ថ្ងៃ​ផ្ទុះ​រដ្ឋប្រហារយោធា​ក្នុង​ខែ​នេះ​ ​បាន​កើន​ឡើង​ ​ជិត​៥​០​០​នាក់​ ​។​

កងទ័ព​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​នៅ​ថ្ងៃពុធ​នេះ​ថា​ ​បុគ្គល​ទាំង​០​៦​នាក់​ដែល​អាជ្ញាធរ​កំពុង​តាម​ប្រមាញ់​នេះ​ ​ក្នុង​នោះ​រួម​មាន​អ្នកដឹកនាំ​ខ្សែភាពយន្ដ​ សិល្បៈ​ករ​ ​និង​តារា​ចម្រៀង​ម្នាក់​ ​បាន​និង​កំពុង​រង​ការ​ចោទ​ពី​បទ​ញុះញង់​ឱ្យ​បុគ្គលិក​រដ្ឋ​ចូលរួម​ក្នុង​បាតុកម្ម​តវ៉ា​ ​។​ ​បទល្មើស​នេះ​ ​អាច​នឹង​នាំ​អោយ​បុគ្គល​ជាប់ទោស​ទាំងនោះ​ ​ត្រូវ​បាន​កាត់ទោស​ជាប់​ពន្ធ​ធនាគារ​រយៈពេល​០​២​ឆ្នាំ​ ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ថ្ងៃពុធ​នេះ​ ​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​បាន​បើក​ការ​បាញ់​បង្ក្រាប​ទៅលើ​ហ្វូង​បាតុករ​នៅ​ក្នុង​ទីក្រុង​ ​ម៉ាន់​ដា​ឡាយ​ ​ជា​ក្រុង​ធំបំផុត​ទី​២​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ខណៈ​ពួកគេ​ប្រឈម​មុខជា​មួយ​ក្រុម​កម្មករ​ផ្លូវដែក​ ​ដែល​នាំគ្នា​បិទ​ចរាចរណ៍​រថភ្លើង​ ​ជា​ផ្នែក​មួយ​នៃ​បាតុកម្ម​ប្រឆាំង​នឹង​ទង្វើ​ ​ដែល​ពួកគេ​ចោទ​ថា​ ​រដ្ឋប្រហារយោធា​ ​ហើយ​ជា​លទ្ធផល​នោះ​ ​មាន​មនុស្សម្នាក់​របួស​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner