​មន្ទីរ​បញ្ចកោណ​បញ្ជាក់​ថា​ ​ប្រហែល​១​ភាគ​៣​នៃ​យោធា​អាមេរិក​បដិសេធ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

អាមេរិក​៖​ ​ប្រហែល​មួយភាគបី​នៃ​យោធា​អាមេរិក​កំពុង​បដិសេធ​ក្នុង​ការ​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​បើ​ទោះបីជា​មាន​ករណី​ឆ្លង​ខ្លាំង​នៅ​ក្នុង​ជួរ​កងកម្លាំង​ក៏ដោយ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ម​ន្រ្តី​មន្ទីរ​បញ្ចកោណ​ ​។​

លោក​ឧត្តមសេនីយ៍​ ​ចេស​ ​ចេស​ហ្វៀរ៉ូរ៉ូ ​បាន​បង្ហាញ​ពី​អត្រា​បដិសេធ​ដ៏​ខ្ពស់​ខាងលើ​នេះ​នៅ​ក្នុង​សភា​ ​ខណៈ​ដែល​ក្រសួង​ការពារ​ជាតិ​អាមេរិក​នៅតែ​បន្ត​ចាត់​ថ្នាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ជា​ជម្រើស​សំខាន់​ ​ដោយសារតែ​ពួកគេ​មិនទាន់​ទទួល​បានការ​យល់ព្រម​ពេញលេញ​ពី​រដ្ឋបាល​ឱសថ​សហ​ព័ន្ធ​អាមេរិក​នៅឡើយ​ទេ​ ​។​ ​ជាមួយគ្នា​នេះ​ ​អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ​ ​លោក​ ​ចន​ ឃើ​ប៊ី​ ​បាន​និយាយ​ថា​ ​មិន​មាន​ទិន្នន័យ​លម្អិត​អំពី​យោធា​ស្តីពី​ការ​ចាក់​វ៉ាក់សាំង​នោះ​ទេ​ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ​យោធា​ច្រើនជាង​៩​១​ម៉ឺន​៦​ពាន់​៥​រយ​នាក់​ហើយ​ ​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​រហូត​មកដល់ពេលនេះ​ ​។​

លោក​ ឃើ​ប៊ី​ ​បន្ថែម​ថា​ ​នៅ​ចុង​ស​ប្តាហ៍​នេះ​ ​សមាជិក​យោធា​ជាង​១​លាន​នាក់​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​ការពារ​ ​ខណៈ​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក​ ​ឡ​យ​ ​អូ​ស្ទី​ន​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​រួចហើយ​ដែរ​ ​។​ ​ប៉ុន្តែ​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១​៩​ ​ត្រូវ​បាន​អនុម័ត​តែ​លើ​ករណី​បន្ទាន់​ប៉ុណ្ណោះ​ដូច្នេះ​ពួកគេ​មិន​អាច​បង្ខំ​មនុស្ស​អោយ​ចាក់​បានទេ​ ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner