អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១០លាន៨៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤៥ម៉ឺននាក់ និងជាសះស្បើយ៨៥លាន៧៧ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១០លាន៨៣ម៉ឺន៤ពាន់១៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤៥ម៉ឺន២ពាន់៥១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៥លាន៧៧ម៉ឺន៣ពាន់៣៩៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៥២ម៉ឺន៣ពាន់៥២៤នាក់ ស្លាប់ចំនួន៥០ម៉ឺន៥ពាន់៣០៩នាក់ និងជាសះស្បើយចំនួន១៨លាន៧០ម៉ឺន៣ពាន់៤២១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩៦ម៉ឺន២ពាន់១៨៩នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់១២៣នាក់ និងជាសះស្បើយ១០លាន៦៦ម៉ឺន៥ពាន់៦៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៣ម៉ឺន៦២៦នាក់ ស្លាប់២៤ម៉ឺន៣ពាន់៦១០នាក់ និងជាសះស្បើយ៨លាន៩៩ម៉ឺន៥ពាន់២៤៦នាក់ ៕ ប្រភព៖ worldometers

