​រដ្ឋធានី​ ​ហ្សាការតា​ ​របស់​ឥណ្ឌូ​នេ​ស៊ី​ព្រមាន​ដាក់​ពិន័យ​ធ្ងន់ធ្ងរ​លើ​អ្នក​មិនព្រម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

​ឥណ្ឌូ​នេ​ស៊ី​៖​ ​រដ្ឋធានី​ហ្សាការតា​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ព្រមាន​ដាក់​ពិន័យ​ប្រជាជន​ខ្លួន​ជា​ប្រាក់​រហូតដល់​៥​លាន​រូពី​ ​ឬ​ស្មើនឹង​ជាង​៣​៥​៦​ដុល្លារ​ ​ចំពោះ​ការ​បដិ​ ​សេ​ធ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ដែល​នេះ​ជា​កា​រដាក់​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ ​ក្នុង​គោលបំណង​ធានា​ឲ្យ​មានការ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ថ្មី​ ​។​

បើ​តាម​មន្ត្រី​សុខាភិបាល​ឥណ្ឌូ​នេ​ស៊ី​លោកស្រី​ ​ស៊ី​ទី​ ​ណា​ឌៀ ​តា​មី​ហ្ស៊ី ​ការ​ដាក់ទណ្ឌកម្ម​ ​គឺជា​កិច្ច​ខិតខំ​ចុងក្រោយ​របស់យើង​ ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​មាន​ការចូលរួម​ពី​ប្រជាជន​… ​គោលដៅ​លើ​ប្រជាជន​១​៨​១​.​៥​លាន​នាក់​ ​គឺ​ធំធេង​ណាស់​ ​។​ ​ជាមួយគ្នា​នេះ​ ​អភិបាល​រង​ក្រុង​ហ្សាការតា​លោក​ ​អា​ម៉េ​ដ​ ​រី​ហ្សា ​ផា​ត​ទ្រា ​បាន​បញ្ជាក់​ថា​ ​អាជ្ញាធរ​ក្រុង​គ្រាន់តែ​អនុវត្ត​តាមច្បាប់​ប៉ុណ្ណោះ​ ​ហើយ​ការ​ដាក់ទណ្ឌកម្ម​បែប​នេះ​ ​គឺជា​មធ្យោបាយ​ចុងក្រោយ​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​ ​ខណៈ​ទីក្រុង​នេះ​ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ប្រហែល​១​ភាគ​៤​ ​ក្នុងចំណោម​អ្នក​ឆ្លង​ជាង​១​.​២​លាន​នាក់​ ​។​

អភិបាល​រង​ក្រុង​ហ្សាការតា​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ប្រសិនបើ​អ្នក​បដិសេធ​ចាក់​វ៉ាក់សាំង​ ​មានរឿង​ពី​រយ៉ា​ង​ ​មួយ​គឺ​ជំនួយ​សង្គម​នឹង​មិន​ត្រូវ​បាន​ផ្តល់​ជូន​ទេ​ ​និង​មួយទៀត​គឺ​ការ​ពិន័យ​ ​។​ ​ការ​ពិន័យ​ ​នឹង​ត្រូវ​កំណត់​ដោយ​ភ្នាក់ងារ​សុខភាព​ក្នុង​តំបន់​ ​ឬ​ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner