​ទីបំផុត​ឥណ្ឌា​ ​និង​ចិន​ដក​កងទ័ព​រួចរាល់​ចេញពី​ផ្នែក​ខ្លះ​នៃ​ព្រំដែន​ជម្លោះ​ ​ក្រោយ​​ភាព​តានតឹង​បាន​កើន​ឡើង​ជាច្រើន​ខែ

​ឥណ្ឌា​៖​ ​ម​ន្រ្តី​ឥណ្ឌា​ ​និង​ចិន​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បញ្ជាក់​ថា​ ​កងទ័ព​ប្រទេស​ទាំងពីរ​បានសំរេច​សព្វគ្រប់​នូវ​ការ​ដកទ័ព​ពី​ផ្នែក​ ​ដែល​មាន​ជម្លោះ​មួយ​នៃ​ព្រំដែន​ភ្នំ​ហិ​ម៉ា​ឡៃ ​របស់​ពួកគេ​ ​បន្ទាប់ពី​ភាព​តានតឹង​បាន​កើន​ឡើង​ជាច្រើន​ខែ​ ​។​

ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​រួម​ជាមួយ​ចិន​ថា​ ​អំឡុង​កិច្ច​ចរចា​ជុំ​ទី​ ​១​០​ ​កាលពី​ថ្ងៃសៅរ៍​កន្លងទៅ​ ​ភាគី​ទាំងពីរ​បាន​វាយ​តម្លៃ​ជា​វិជ្ជ ​មាន​ចំពោះ​ការ​បំ​ពេញការ​ដក​កងទ័ព​ជួរមុខ​ដោយ​រលូន​ចេញពី​តំបន់​បឹង​ ​ផាង​ហ្គុ​ង​ ​។​ ​បើ​តាម​សេចក្តីថ្លែង​ការណ៍​ដដែល​នេះ​ ​វា​ជា​ជំហាន​ឆ្ពោះទៅ​មុខ​ដ៏​សំខាន់​ ​ដែល​ផ្តល់​នូវ​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​ ​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ​ផ្សេងទៀត​នៅ​ក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ព្រំដែន​ដែល​មាន​ជម្លោះ​ ​។​

បន្ថែម​លើ​នេះ​ ​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ ​បន្ត​ការ​ប្រាស្រ័យ​ទាក់ទង​ ​និង​ការសន្ទនា​គ្នា​ ​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​និង​គ្រប់គ្រង​ស្ថានការណ៍​ជាក់ស្តែង​ ​ក៏ដូចជា​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ ​ដែល​អាច​ទទួលយក​បាន​ទៅវិញទៅមក​នៃ​បញ្ហា​ដែល​នៅ​សេសសល់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner