​កូរ៉េ​ខាងត្បូង​នឹង​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r ​ចាក់​ជូន​ប្រជាពលរដ្ឋខ្លួន​នៅ​ចុង​ខែកុម្ភៈ​ខាងមុខ

​កូរ៉េ​ខាងត្បូង​៖​ ​កូរ៉េ​ខាងត្បូង​នឹង​ចាប់ផ្តើម​ប្រើប្រាស់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r ​ចំនួន​១​១​ម៉ឺន​៧​ពាន់​ដូ​ស​ដំបូង​ ​ចាក់​ជូន​ប្រជាជន​នៅ​ថ្ងៃ​ទី​២​៧​ ​ខែកុម្ភៈ​ខាងមុខ​ ​មួយថ្ងៃ​បន្ទាប់ពី​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​លើកដំបូង​របស់​ខ្លួន​ ​ជាមួយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​។​

នាយក​រដ្ឋ​ម​ន្រ្តី​កូរ៉េ​ខាងត្បូង​លោក​ ​ឆុង​ ​ស៊ី​ក្យុ​ន​ ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ ​ដែល​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ យ៉ុ​ន​ហាប់​ ​ថា​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​លើកដំបូង​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ​ ​ទី​២​៦​ ​ខែកុម្ភៈ​ខាងមុខ​ ​ហើយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​P​f​i​z​e​r ​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​បន្ទាប់​មួយថ្ងៃ​ ​។​

បើ​តាម​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ ​ពួកគេ​នឹង​មិន​ប្រើ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៦​៥​ឆ្នាំ​ឡើយ​ ​រហូតដល់​មាន​ទិន្នន័យ​បញ្ជាក់​ពី​ប្រសិទ្ធ​ភាព​ច្រើនជាង​នេះ​ ​។​ ​ក្រៅពី​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​និង​ ​P​f​i​z​e​r ​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ ​Modern​a​, ​No​v​a​v​a​x Jo​h​n​son​ ​និង​ Jo​h​n​son​ ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner