ក្រសួងអប់រំរឹងបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃ២២កុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្រសួងអប់រំ បានាស្នើឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ រឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ ។ ក្រសួងអប់រំបានណែនាំឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ, បុគ្គលិកអប់រំ និងសិស្សានុសិស្ស ត្រូវចៀសវាងទៅកាន់ទីកន្លែងដែលមានហានិភ័យខ្ពស់ឆ្លងកូវីដ-១៩, ផ្អាកការជួបជុំ និងសកម្មភាពកីឡាដែលមានអ្នកចូលរួមលើសពី២០នាក់, គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច អំពីវត្តមាននៃការជួបប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ, គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្ដីពីចំនួនបុគ្គលិកអប់រំ ដែលសង្ស័យថាមានទំនាក់ទំនងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ, បុគ្គលិកអប់រំ ដែលមានការប៉ះពាល់ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំតាមឋានានុក្រម និងអនុវត្តវិធានចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner