លោក​ ចូ ​បៃ​ដិ​ន​ ប្រកាស​ដាក់​រដ្ឋ​តិច​សា​ស់ ​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​ទ្រង់ទ្រាយ​ធំ​ ដោយសារ​ព្យុះ​ព្រិល និងអាកាសធាតុត្រជាក់ដ៏អាក្រក់

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​អនុម័ត​អោយ​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ​ទ្រង់ទ្រាយ​ធំ​នៅ​រដ្ឋ​តិច​សា​ស់ ​កាលពី​ថ្ងៃសៅរ៍​ស​ប្តាហ៍​មុននេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ខណៈ​ដែល​រដ្ឋ​ភាគ​ខាងត្បូង​នេះ​ ​កំពុង​រងគ្រោះ​ធ្ងន់​ធ្ងន់​ដោយសារ​ព្យុះ​ព្រិល​ ​និង​ស្ថានភាព​អាកាសធាតុ​ដ៏​ត្រជាក់​ ​ដែល​បាន​ផ្តាច់ជីវិត​មនុស្សជា​ច្រើន​នាក់​ ​ក៏ដូចជា​កាត់ផ្តាច់​ចរន្តអគ្គិសនី​ ​និង​ទឹក​ស្អាត​ប្រើប្រាស់​ ​។​

ទន្ទឹមគ្នា​ ​លោក​ ​បៃ​ដិ​ន​ ​បាន​បង្គាប់​ឲ្យ​រដ្ឋាភិបាល​សហ​ព័ន្ធ​ផ្តល់​ការ​ជ្រោមជ្រែង​ ​និង​ជំនួយ​ដល់​កិច្ចប្រឹងប្រែង​របស់​អាជ្ញាធរ​ប្រចាំ​រដ្ឋ​តិច​សា​ស់ ​និង​ប្រចាំ​មូលដ្ឋាន​នៅ​តាម​តំបន់​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ​ខាងលើ​ ​ដែល​បាន​ចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃ​ទី​១​១​ ​ខែកុម្ភៈ​ ​និង​កំពុងតែ​បន្ត​នៅឡើយ​ ​។​

គិត​ត្រឹម​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​ប្រជាជន​អាមេរិក​សរុប​ជាង​១​៤​លាន​នាក់​ ​ដែល​រស់នៅ​រដ្ឋ​តិច​សា​ស់ ​នៅតែ​ពុំ​មាន​អគ្គិសនី​ប្រើប្រាស់​ ​និង​ប្រឈម​បញ្ហា​ខ្វះខាត​ទឹក​ស្អាត​ ​ដោយសារ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​បាន​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​នៅ​ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់​ខ្លាំង​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner