ហ្វីលីពីនអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ក្នុងករណីបន្ទាន់
ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនបានប្រកាសអនុម័តជាផ្លូវការអោយប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន ស៊ីនណូវ៉ាក់ ក្នុងករណីបន្ទាន់ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលចំណីអាហារ និងឱសថរបស់ហ្វីលីពីន (FDA) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ។
ក្រុមហ៊ុនចិន ស៊ីនណូវ៉ាក់ គឺជាសហគ្រាសផលិតឱសថទី៣ហើយ ដែលត្រូវបានបើកភ្លើងខៀវអោយប្រើប្រាស់ជាផ្លូវការដោយរដ្ឋបាលចំណីអាហារ និងឱសថរបស់ហ្វីលីពីន (FDA) ។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលចំណីអាហារ និងឱសថរបស់ហ្វីលីពីន (FDA) ក៏បានផ្តល់ការអនុញ្ញាតអោយប្រើប្រាស់ក្នុងករណីនូវវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្សឺ និងដៃគូរអាល្លឺម៉ង់ បាយអូអិនធិច ក៏ដូចជាវ៉ាក់សាំងរបស់សាកលវិទ្យាល័យ អុកហ្វ័ដ-អាស្រ្តាហ្សេណេកា ផងដែរ ៕ ប្រភព៖ ស៊ីនហួរ

