សេចក្តីប្រកាសព័ត៌មាន JICA ផ្តល់ឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ ១៩ ចំនួន១៦គ្រឿង ដល់វិទ្យាស្ថានប៉ាស្ទ័រ
នាថ្ងៃទី ០៨ និង ១៦ ខែកុម្ភៈ ឆ្នាំ២០២១ ទីភ្នាក់ងារ JICA បានប្រគល់ជូនឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ ១៩ដល់វិទ្យាស្ថានប៉ាស្ទ័រ (IPC) ក្នុងការឆ្លើយតបទៅនឹងតម្រូវការនៅក្នុងស្ថានភាពបច្ចុប្បន្នលើការបង្កើនសមត្ថភាពធ្វើតេស្តរកមេរោគកូវីដ១៩។
ឧបករណ៍ទាំងនោះរួមមាន QIAamp® Viral RNA Minikit ចំនួន២៥០តេស្ត ស្មើរនឹង ៨គ្រឿង (សរុប ១៦០០តេស្ត) និង SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០តេស្តស្មើរនឹង ៨គ្រឿង (សរុប ៤០០០តេស្ត)។ JICA មានសេចក្តីសមោនស្សរីករាយក្នុងការចូលរួមគាំទ្រដល់ វិទ្យាស្ថានប៉ាស្ទ័រ ដែលបានខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា។
នេះគឺជាការចូលរួមចំណែកជាលើកទី២ របស់ JICA ដល់វិទ្យាស្ថានប៉ាស្ទ័រ ដែលលើកទី១ នៃការប្រគល់ជូន SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០តេស្ត ស្មើរនឹង ១គ្រឿងបានធ្វើឡើងនាខែកក្កដា ឆ្នាំ ២០២០។
JICA បានផ្តោតសំខាន់លើការលើកកម្ពស់ការឆ្លើយតបទៅនឹងជម្ងឺកូវីដ១៩ នៅក្នុងកម្រិតមូលដ្ឋានជាមួយកម្មវិធីពង្រឹងការយល់ដឹងក្នុងសហគមន៍។ ឧទាហរណ៍គម្រោងលើកកម្ពស់ការការពារពីមេរោគកូវីដ១៩ តាមរយៈការផ្សព្វផ្សាយតាមសហគមន៍ដោយផ្តល់ការបណ្តុះបណ្តាលស្តីពីការពង្រឹងការការពារពីមេរោគកូវីដ១៩ ដល់ប្រជាជនងាយរងគ្រោះ កម្មកររោងចក្រកាត់ដេរ និងវាយនភណ្ឌជាច្រើននៅក្នុងក្រុងបាវិត និងខេត្តស្វាយរៀង។
JICA ប្តេជ្ញាក្នុងការធ្វើការងារបន្ថែមទៀតជាមួយក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
- កញ្ញា ផាន ស្រីរិទ្ធិ មន្រ្តីកម្មវិធី ផ្នែកសុខាភិបាលនៃការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា ទូរស័ព្ទលេខ៖ ០២៣ ២១១ ៦៧៣ / ០៩៥៨៨៨៩៩២ ឬតាមរយៈអ៊ីម៉ែល៖ Phan-Sreyrith@jica.go.jp ។
ANNOUNCEMENT JICA Provides 16 Coronavirus Detection Kits to the Institut Pasteur du Cambodge
JICA delivered Coronavirus detection kits to the Institut Pasteur du Combodge (IPC) on 06th and 18th February 2021, in order to respond the emerging needs to increase the COVID-19 testing capacity in the current situation.
The kits include 8 sets of 500 tests (4,000 tests in total) of SuperScript® III Platinum® One-Step Quantitative RT PCR system and 8 sets of 250 tests (1,600 tests in total) of QIAamp® Viral RNA Minikit. JICA is delighted to support IPC, who has been working diligently to combat the COVID-19 outbreak in Cambodia. This is the second contribution of JICA to IPC. The first contribution of 1 kit of 500 tests of SuperScript® III Platinum® One-Step Quantitative RT PCR system was done in July 2020.
JICA also focuses on promoting COVID-19 response in the grassroots level with Community Empowerment Program. For example, the Project for Enhancing COVID-19 Prevention through Community Outreach provided training on enhancing COVID-19 prevention to vulnerable people, factory workers from various garment and textile factories in Bavet city and Svay Rieng Provinces.
JICA is committed to work further work with the Ministry of Health in preventing the COVID-19 pandemic in Cambodia.
For more information, please contact:
- Ms. Phan Sreyrith, Program Officer in charge of Health Section in JICA Cambodia Office via Office Phone: 023 211 673/4 or H/P: 095 888 992 or through Email:
