រុស្ស៊ី​ព្រមាន​សហរដ្ឋអាមេរិក​ថា​ “​កុំ​ប្រលែង​ជាមួយ​ភ្លើង​” ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​រុស្ស៊ី ​ជុំវិញ​រឿង​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ ​Naval​n​y

រុស្ស៊ី​៖​ ​ក្រសួងការបរទេស​រុស្ស៊ី​បាន​ជំរុញ​អោយ​រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ “​កុំ​ប្រលែង​ជាមួយ​ភ្លើង​” ​ក្រោយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំង​បុគ្គល​ ​និង​អង្គភាព​របស់​រុស្ស៊ី ​ជុំវិញ​ការចោទប្រកាន់​បំពុល​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ ​អា​ឡិច​ហ្សេ ​ណា​វ៉ាល់​នី​ ​។​

នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​តាម​អន​ឡា​ញ​មួយ​ ​ក្រសួងការបរទេស​បាន​ហៅ​ទណ្ឌ​ ​កម្ម​របស់​សហរដ្ឋអាមេរិក​ថា​ ​ជា​ “​ការវាយប្រហារ​បង្ករឿង​ប្រឆាំង​នឹង​រុស្ស៊ី” ​ក្រោម​ហេតុផល​មិន​សម​ហេតុផល​ ​។​ ​ក្រសួងការបរទេស​រុស្ស៊ី​ក៏បាន​អះអាង​ដែរ​ថា​ រុស្ស៊ី​នឹង​សងសឹក​ដោយ​ឈ​រលើ​គោលការណ៍​បដិ​ភាព​ ​និង​បន្ត​ការពារ​ផល​ប្រយោជន៍ជាតិ​របស់​ខ្លួន​ ​។

បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​​​ក្រសួងការបរទេស​រុស្ស៊ី ​សហរដ្ឋអាមេរិក​លែង​មាន​ឥទ្ធិពល​បង្រៀន​អ្នកដទៃ​ហើយ​ ​ចាប់តាំង​ពី​ខ្លួន​ក្លាយ​ជា​អ្នក​រំលោភបំពាន​លើ​សន្ធិសញ្ញា​ ​និង​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា​ ​ក្នុង​វិ​ស​័​យ​ត្រួតពិនិត្យ​អាវុធ​ ​និង​ការ​មិន​រីក​សាយភាយ​អាវុធ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner