លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំង Covid-19 គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាជនពេញវ័យទាំងអស់នៅត្រឹមចុងខែឧសភាខាងមុខ
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគូសបញ្ជាក់ថា ប្រទេសរបស់លោកនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាជនពេញវ័យរបស់ខ្លួនទាំងអស់ នៅត្រឹមចុងខែឧសភាខាងមុខនេះ ។
ការអះអាងខាងលើរបស់ប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានធ្វើឡើងកំឡុងប្រកាសពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក Merck ដែលនឹងជួយផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ។
ស្របពេលជាមួយគ្នានោះដែរ លោក ចូ បៃដិន បាននិយាយថា នេះគឺជាកិច្ចសហប្រតិបត្តិការរវាងបណ្ដាក្រុមហ៊ុន ដែលយើងធ្លាប់បានឃើញរួចហើយ នៅក្នុងសម័យសង្រ្គាមលោក… ហើយយើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនពេញវ័យទាំងអស់នៅត្រឹមចុងខែឧសភាខាងមុខនេះ ៕ ប្រភព៖ Reuters

