រថយន្តហាយលែនឌ័របុករះដើមផ្កាបាក់អស់ជាច្រើនដើម និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តមួយគ្រឿងយ៉ាងលឿន ខណៈដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ហោះឡើងលើសួនចែកទ្រូងផ្លូវទៅបុក រះដើមផ្កាបណ្តាលឲ្យបាក់អស់ជាច្រើនដើម និងបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមទៀត កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី៤ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចខាងជើងរង្វង់មូលនាងកងស្រូវ ប្រមាណ៥០០ម៉ែត្រ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ2AX.2901បើកបរដោយបុរស ស្រវឹងស្រាម្នាក់។

យោងតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាដំបូងឡើយ រថយន្តហាយលែនឌ័រខាងលេីបានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងមកត្បូងយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងផងនោះ បានបួងចង្កូតមិនទាន់ក៏ហោះឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបុករះដើមផ្កាបាក់អស់ជាច្រើនដើម និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតដាច់រៀបដល់ដី។ ចំណែកឯរថយន្តខូចខាតផ្នែកខាងមុខ បែកម៉ាស៊ីនហូរប្រេងពេញផ្លូវរងការខូចខាត យ៉ាងដំណំ តែក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះមិនបណ្តាលឲ្យនណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner