ជនដៃដល់ដែលសម្លាប់ស្ដ្រីម្នាក់បុគ្គលិកកាស៊ីណូ ហ្ក្រេនរីសតនៅប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ គឺជាករណីរំលោភប្លន់សម្លាប់

បន្ទាយមានជ័យ ៖ ឃាត_កម្មសាហាវនៅប៉ោយប៉ែតដែល. ល្បីថាចិនសម្លាប់នារីខ្មែរធ្វើការCasino (កាស៊ីណូហ្ក្រេនរីសត) កាលពីពេលថ្មីៗកន្លងមកនេះ ពេលនេះ ឃាតករ. កម្លាំងនគរបាលតាមស្រាវជ្រាវចាប់ខ្លួនបាននៅវេលាម៉ោងជាង៩យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅខេត្តសៀមរាប. ឃាតកជាជនជាតិខ្មែរ មិនមែនជនជាតិចិនឡើយ។

តាមការចម្លើយរបស់ ជនសង្ស័យ រឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសម្លាប់ពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ។ ហើយនៅថ្ងៃកើតហេតុ. នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ខ្លួន បានទៅគោះទ្វារបន្ទប់ជនរងគ្រោះ ពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ។

បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរ៉ាស់ ហើយបានធ្វើសមក្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក។ ដោយបារម្ភខ្លាចជនរងគ្រោះប្តឹងគេក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។ បន្ទាប់ពីធ្វើសកម្មភាពជនដៃដល់ក៏បាន ប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។

សូមបញ្ជាក់ថា ករណីឃាតកម្មលើនារីរងគ្រោះ ខាង លើបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០២ខែមីនាឆ្នាំ២០២១ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែត។សពនារីរងគ្រោះ ឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ មុខរបម្រើការងារនៅ(កាស៊ីណូហ្ក្រេនរីសត) រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នារីរងគ្រោះ ត្រូវបាន គេ សម្លាប់នៅក្នុងបន្ទប់ជួល {លើឡៅតឿ បន្ទប់លេខ៥) ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner