​អ្នកជំនាញ​កំពូល​ផ្នែក​សិទ្ធិមនុស្ស​យូ​អិ​ន​ជំរុញ​អោយ​ដាក់ទណ្ឌកម្ម​លើ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ជុំវិញ​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​លើ​ក្រុម​អ្នកប្រឆាំង​តវ៉ា

​ស្វីស​៖​ ​អ្នកជំនាញ​កំពូល​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​និយាយ​ថា​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ (UNSC) ​គួរតែ​ដាក់ទណ្ឌកម្ម​លើ​ការ​ ​ប្រើ​សព្វាវុធ​ជាស​កល​ ​និង​កំណត់​គោលដៅ​ដាក់ទណ្ឌកម្ម​ប្រឆាំង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ស្រប​ពេល​មាន​ការប្រកាស​អាសន្ន​នៃ​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​លើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ​។​

នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ ​អ្នករាយការណ៍​ពិសេស​អង្គការ​ប្រជាជាតិ​ ​ទទួលបន្ទុក​តាមដាន​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​លោក​ ​T​h​o​ma​s ​And​r​e​w​s ​បាន​ធ្វើការ​អំពាវនាវ​អោយ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​ជាបន្ទាន់​ ​និង​ដាច់អហង្ការ​ ​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ត្រឡប់មកវិញ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​។​ ​លោក​ ​T​h​o​ma​s ​And​r​e​w​s ​បាន​និយាយ​ទៀត​ថា​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ (UNSC) ​គួរតែ​ដាក់ទណ្ឌកម្ម​លើ​ការប្រើប្រាស់​សព្វាវុធ​ជាស​កល​ ​និង​កំណត់​គោលដៅ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ក៏ដូចជា​កាត់ផ្តាច់​ប្រភព​ចំណូល​របស់​ពួកគេ​ផង​ដែរ​ ​។​

បើ​តាម​របាយការណ៍​នោះ​ ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ាក​៏​គួរតែ​បញ្ជូន​ស្ថានភាព​នៅ​ក្នុង​ប្រទេស​នេះ​ ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ដើម្បី​ស៊ើប​អង្កេត​ ​និង​កាត់ទោស​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ដែល​បាន​កើតឡើង​ ​រួម​មាន​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​៕​ ​ប្រភព​៖​ ​A​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner