​សហរដ្ឋអាមេរិក​បង្ហើប​ពី​វិធានការ​ថ្មី​ ​ដើម្បី​ដាក់ទោស​លើ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ជុំវិញ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពីដើម​ខែកុម្ភៈ

​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បង្ហាញ​ពី​វិធានការ​ថ្មី​ដើម្បី​ដាក់ទោស​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​តាមរយៈ​ការរារាំង​ក្រសួង​ការពារ​ជាតិ​ ​និង​កិច្ចការ​មាតុភូមិ​ ​ព្រមទាំង​ក្រុមហ៊ុន​របស់​យោធា​កំពូល​ ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​។​

ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក៏បាន​ជំរុញ​អោយ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​បញ្ចប់​ការប្រើប្រាស់​យោធា​ ​និង​ ​ការ​រឹតត្បិត​លើ​ការ​គ្រប់គ្រង​ការនាំចេញ​ ​ដែល​តម្រូវ​អោយ​អ្នកផ្គត់ផ្គង់​ជនជាតិ​អាមេរិក​របស់​ខ្លួន​ ​ជួប​ផល​លំបាក​ក្នុង​ការ​ទទួល​អាជ្ញាប័ណ្ណ​ពី​សហរដ្ឋអាមេរិក​ ​ក្នុង​ការ​​​ដឹកជញ្ជូន​ទំនិញ​មួយ​ចំនួនជា​ដើម​ ​។​ ​វិធានការ​នេះ​ត្រូវ​បាន​ធ្វើឡើង​ជា​ការ​ឆ្លើយតបនឹង​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ ​ទៅលើ​ក្រុម​អ្នកប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​ ​ដែល​ទាមទារ​អោយ​មានការ​ដោះលែង​ម​ន្រ្តី​ជាប់ឆ្នោត​ជា​ផ្លូវការ​ ​ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ដែល​ជា​មេដឹកនាំ​ជាប់ឆ្នោត​សកល​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ ​។​

ប៉ូលិស​បាន​បង្ក្រាប​បាតុកម្ម​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ ​និង​បាញ់​គ្រាប់កាំភ្លើង​ពិត​នៅ​តាម​បណ្តា​ទីក្រុង​ជាច្រើន​ទូទាំង​ប្រទេស​ ​ហើយ​បើ​តាម​អង្គការសហប្រជាជាតិ​នោះ​ ​មាន​មនុស្ស​យ៉ាងហោចណាស់​៥​៤​នាក់​ហើយ​បាន​ស្លាប់​ ​ចាប់តាំង​ពី​ផ្ទុះ​រដ្ឋប្រហារយោធា​ ​ខណៈ​មនុស្សជា​ង​១​ពាន់​៧​០​០​នាក់​ត្រូវ​ចាប់ខ្លួន​ ​ក្នុង​នោះ​រួម​មាន​អ្នកកាសែត​២​៩​នាក់​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner