សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធនៅតំបន់ប្រវត្តិសាស្រ្ត យោធា២កន្លែង ក្នុងស្រុកថ្មពួក និងស្រុកម៉ាឡៃ
សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរនិងការចុះត្រួតពិនិត្យនៅភូមិប្រវត្តិសាស្រ្តយោធភូមិភាគទី៥ នាតំបន់តេជោភ្នំប្រាក់៥១៩ថ្មពួក និងតំបន់ ទិសយោធភូមិភាគទី៥ នាតំបន់តេជោម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី៤ និងព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះដែរក៏មានអញ្ជើញចូលរួម ពីមន្ត្រីយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្ដមខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងមន្ត្រីជាច្រើនរូបទៀតចូលរួមផងដែរ។
សម្តេចពិជ័យសេនាទៀ បាញ់ ថា៖ កងទ័ពជារបងដ៍រឹងមាំសម្រាប់ ការពារបូរណៈភាពទឹកដីផង និងប្រជាជនផង ហើយមានកាតព្វកិច្ចសំខាន់ណាស់ចំពោះជាតិ មាតុភូមិ ដូច្នេះងទ័ពត្រូវខិតខំបន្ថែមទៀតបង្កើនលទ្ធភាព និងសមត្ថិភាពខ្លួនអោយកានខ្លំាងខ្លាបន្ថែមទៀត។
ចំពោះវាក់សាំងយើងនិងបញ្ជូនចាក់អោយបានៗ គ្រប់គ្នា ពិសេសមន្ត្រីរាជការ កងកម្លាំងទាំបី រហូតដល់ពលរដ្ឋដែលជាអ្នករត់តាក់ស៊ី ម៉តូឌុប ជាដើម។
ជាចុងក្រោយសម្តេចពិជ័យសេនា ទៀ បាញ់ បានផ្ដាំផ្ញើដល់បងប្អូនកងទ័ព អោយទប់ស្កាត់អោយបាននៅការឆ្លងដែនរបស់បងប្អូនពលករ និងត្រូវចូលរួមបង្ការ ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគម៍ និងសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ដោយ៖ឃិន គន្ធា





