ជប៉ុនអូសបន្លាយពេលដាក់ទីក្រុងតូក្យូ និងកោះចំនួន០៣ ក្នុងស្ថានភាពប្រកាសអាសន្នរហូតដល់ថ្ងៃទី២១ ខែមីនាខាងមុខ
ជប៉ុន៖ រដ្ឋាភិបាលជប៉ុនមានផែនការអូសបន្លាយពេលដាក់ទីក្រុងតូក្យូ និងប្រជុំកោះនៅជិតៗគ្នាចំនួន០៣ ក្នុងស្ថានភាពប្រកាសអាសន្នបន្ថែមទៀត ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រហូតដល់ថ្ងៃទី២១ ខែមីនាខាងមុខ ពោលគឺរយៈពេលពីរសប្តាហ៍យូរជាកាលវិភាគដំបូងឡើយ នេះបើតាមរដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន លោក យ៉ាស៊ូតុស៊ី នីស៊ីម៊ូរ៉ា ។
ស្ថិតក្រោមស្ថានភាពប្រកាសអាសន្ននេះ រដ្ឋាភិបាលបានស្នើដល់ភោជនីយដ្ឋាន និងក្លឹបរាត្រីបិទទ្វារនៅត្រឹមម៉ោង៨យប់ ហើយឈប់បម្រើសេវាគ្រឿងស្រវឹងនៅមួយម៉ោងក្រោយភ្លាមៗ ។ ប្រជាជនក៏ត្រូវបានស្នើអោយស្នាក់នៅក្នុងផ្ទះផងដែរ បន្ទាប់ពីម៉ោង៨យប់ លើកលែងពួកគេមានមូលហេតុសំខាន់ ដែលចាំបាច់ដាច់ខាតត្រូវតែចេញទៅក្រៅប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ទីក្រុងតូក្យូ កោះឈីបា កោះកាណាហ្គាវ៉ា និងកោះសៃតាម៉ា ដែលទទួលរាប់រងរហូតដល់៣០ភាគរយ នៃចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុននោះ ដំបូងឡើយ គ្រោងនឹងបិទបញ្ចប់ការប្រកាសអាសន្ននៅត្រឹមថ្ងៃទី០៧ ខែមីនាខាងមុខនេះ ដោយសារតែករណីឆ្លងជំងឺ Covid-19 មានអត្រាធ្លាក់ចុះគ្រប់គ្រាន់តាមគោលដៅដែលបានកំណត់ ៕ ប្រភព៖ Reuters


