​សហរដ្ឋអាមេរិក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ចំនួន​៨​២​,​៦​លាន​ដូ​ស​ជូន​ដល់​ប្រជាជន​ខ្លួន

អាមេរិក​៖​ ​សហរដ្ឋអាមេរិក​បាន​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​សរុប​ចំនួន​៨​២​លាន​៥​៧​ម៉ឺន​២​ពាន់​៨​៤​៨​ដូ​ស​ដល់​ប្រជាជន​របស់​ខ្លួន​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​និង​បាន​ចែកចាយ​វ៉ាក់សាំង​ចំនួន​១​០​៩​លាន​៩​០​ម៉ឺន​៥​ពាន់​៥​៣​០​ដូ​ស​ ​នេះ​បើ​តាម​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក​ (C​D​C) ​។​

បើ​តាម​ទីភ្នាក់ងារ​មជ្ឈមណ្ឌល​ខាងលើ​នេះ​ ​វ៉ាក់សាំង​ដែល​ចាក់​ជូន​ប្រជាជន​នោះ​មាន​ចំនួន​ពីរ​ប្រភេទ​ ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​និង​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​។​ ​ក្នុង​នោះ​មាន​មនុស្ស​៥​៤​លាន​៣​ម៉ឺន​៥​ពាន់​៦​៧​០​នាក់​ហើយ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង​ ​ឬក៏​ច្រើនជាង​នេះ​ ​ខណៈ​មនុស្ស​២​៧​លាន​៧​៩​ម៉ឺន​៥​ពាន់​៩​៨​០​នាក់​ផ្សេងទៀត​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​រួចរាល់​ហើយ​ ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​។​

ទីភ្នាក់ងារ​មជ្ឈមណ្ឌល​ដដែល​នេះ​បាន​អោយ​ដឹង​ទៀត​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​សរុប​៧​លាន​២​៦​ម៉ឺន​២​ពាន់​១​០​៤​ដូ​ស​ ​ត្រូវ​បាន​ចែកចាយ​ទៅកាន់​មណ្ឌល​ថែទាំ​សុខភាព​រយៈពេល​វែង​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner