ក្រុមតោខៀវ Chelsea , Tottenham Hotspur និង Everton រកបានម្នាក់១គ្រាប់ដូចគ្នា កាលពីយប់មិញ នៅក្របខ័ណ្ឌ Premier League

អត្ថបទដោយ៖
សារ៉ាន ទីងី

៣ក្រុមរកបានម្នាក់១គ្រាប់ដូចគ្នា កាលពីយប់មិញ នៅក្របខ័ណ្ឌ Premier League គឺក្រុមតោខៀវ Chelsea បានយកឈ្នះ ហង្សក្រហម Liverpool មាន់ខ្នាយមាស Tottenham Hotspur យកឈ្នះ Fulham និង ស្ករគ្រាប់ Everton បានយកឈ្នះ West Bromwich Albion ។ ជ័យជំនះរបស់ តោខៀវរកបានដោយកីឡាករ Mason Mount នៅនាទី៤២ រីឯជ័យជំនះរបស់ មាន់ខ្នាយមាស រកបានដោយកីឡាករ Tosin Adarabioyo នៅនាទី១៩ ដោយធ្វើអោយបាល់ចូលទីខ្លួនឯងខណៈជ័យជំនះរបស់ ក្រុមស្ករគ្រាប់ រកបានដោយកីឡា Richarlison នៅនាទី៦៥ ។

គូសបញ្ជាក់ថា ក្រុមតោខៀវ ឆ្លងកាត់២៧ប្រកួត មាន៤៧ពិន្ទុ ឈរនៅលេខ៤ក្នុងតារាង នៅពីលើក្រុមលេខ៥ Everton ដែលឆ្លងកាត់២៦ ប្រកួត មាន៤៦ពិន្ទុ ខណៈមាន់ខ្នាយមាស Tottenham Hotspur ស្ថិតនៅលេខ៧ ឆ្លងកាត់២៦ប្រកួត មាន៤២ពិន្ទុ ។

សូមបញ្ជាក់ថា សម្រាប់ប្រកួតបន្ទាប់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវជួប Crystal Palace ថ្ងៃទី៧ ខណៈ តោខៀវ Chelsea នឹងត្រូវជួប ស្ករគ្រាប់ Everton នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នៃក្របខ័ណ្ឌ Premier League រដូវកាល២០២១ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner