កំពុងតែល្អមើលផង! តួឯកប្រុស Jisoo ក្នុងរឿងភាគថ្មីត្រូវបានស្នើរឲ្យដកចេញពាក់កណ្តាលទី

អត្ថបទដោយ៖
AMS

រឿងរ៉ាវអាស្រូវដ៏ក្តៅគគុករបស់តារាសម្តែងកូរ៉េមួយរូប គឺលោកJisoo ត្រូវបានគេចែករំលែកតៗគ្នា ដោយសារតែលោកត្រូវបានគេចោទប្រកាន់ថាធ្លាប់បានប្រើអំពើហិង្សា (Bully) ទៅលើមិត្តរួមថ្នាក់កាលពីនៅរៀន ។​ យ៉ាងណាមិញតួឯកប្រុសក្នុងរឿងភាគថ្មី ” River Where The Moon Rise ” រូបនេះផ្ទាល់ក៏បានសារភាពពីទោសកំហុស និងបានបង្ហោះសារសុំទោសជាសាធារណៈដល់ជនរងគ្រោះ ក្រោយពីមានការស្នើរសុំឲ្យដកគាត់ចេញពីការសម្តែងទាំងពាក់កណ្តាលទី ។

លោក Jisoo បានបង្ហោះលិខិតសុំទោសដែលលោកសរសេរផ្ទាល់ដៃទៅលើគណនី IG របស់លោក នៅថ្ងៃទី ០៤ខែមិនា ថា៖ «ខ្ញុំពិតជាសុំទោសចំពោះអ្នកដែលរងគ្រោះ ខ្ញុំ​គ្មានអ្វីដែលត្រូវដោះសារចំពោះទង្វេីមិនត្រឹមត្រូវរបស់ខ្ញុំក្នុងពេលអតីតកាលនោះទេ​ វាជារឿងដែលមិនអាចលេីកលែងបាន»។

ក្នុងសារដដែលលើបណ្ដាញសង្គម Instagram លោកបន្តថា នៅពេលដែលលោក ចាប់ផ្តើមអាជីពសម្ដែង​ លោកទទួលបានការចាប់អារម្មណ៍ និងការគាំទ្រច្រេីនដែលលោកមិនសមនឹងទទួលបាន​ពីសាធារណៈជន​ ជាមួយនឹងការលាក់បាំងនូវទង្វេីមិនល្អពីអតីតកាលកន្លងមក​ ហេីយលោកគិតថាលោកគួរតែបញ្ចប់វានៅថ្ងៃនេះ​ ។ ទោះបីជាយ៉ាងណា លោកនៅតែមានអារម្មណ៌ថាខុស និងសោកស្ដាយចំពោះរឿងកេីតឡេីង​ តែវាយឺតពេលទៅហេីយក្នុងការកែប្រែរឿងទាំងនោះ​ ហេីយធ្វេីអោយលោកមានអារម្មណ៍ឈឺចាប់ដោយសារអតីតកាលដ៏ខ្មៅងងឹតមួយនោះ។ អំឡុងពេលការងារក្នុងនាមជាតារាសម្តែង​លោកមានអារម្មណ៍ខូចចិត្ត និងសោកស្តាយដែលធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់គ្រប់គ្នា​ដូចជា​ អ្នកដឹកនាំរឿង​ តារាសម្តែង​ និងបុគ្គលិកទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ធ្វើការទៅលើខ្សែភាពយន្ដ “River Where The Moon Rises” មួយនេះ ។

យ៉ាងណាក៏ដោយលោកបានបន្ថែមទៀត លោកសង្ឃឹមយ៉ាងមុតមាំថាខ្សែភាពយន្តនេះ​នឹងមិនរងការខូចខាតជាងហ្នឹងទៀតទេ។ លោកសុំលុតជង្គង់សុំទោសដោយស្មោះចំពោះអ្នកដែលត្រូវបានលោកធ្វេីបាបទាំងផ្លូវចិត្តនិងផ្លូវកាយ​ ។

​រឿង​ “River Where The Moon Rises” ទេីបតែចេញបញ្ចាំងបាន​ 6 Episodes ប៉ុណ្ណោះ ។ តែមិនទាន់ដឹងទេថាខាងផលិតកម្មនឹងដោះស្រាយយ៉ាងណាបន្តទៀត​ ដោយសារមានការទទូចស្នើរសុំដករូបលោកចេញពីការសម្តែងយ៉ាងកំហិត។ គួរបញ្ជាក់ថាតារាសម្តែង Jisoo ធ្លាប់បានសម្តែងរឿងជាច្រើនមកហើយ ដែលសុទ្ធសឹងតែជារឿងដែលទទួលបានការគាំទ្រ ដូចជារឿង “Strong Girl Do Bong Soon” , “When I was the Prettiest” , “Angry Mum” និងរឿងភាគជាច្រើនផ្សេងទៀត ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner