អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យ សួរសុខទុក្ខ គ្រូពេទ្យ កងកម្លាំង និងបងប្អូនពលរដ្ឋ នៅមណ្ឌលធ្វើចត្តាឡីស័កកំរិត២ ក្នុងក្រុងដូនកែវ

តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី០៥ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញពិនិត្យ សំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូពេទ្យ ប្រចាំការ កងកម្លាំងប្រចាំការ និងបងប្អូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកំរិត២ ក្នុងសណ្ឋាគារ ស៊ីវិនដេអ៊ិន ស្ថិតនៅក្រុងដូនកែវ។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកស្រី គា សុភូ អភិបាលរងខេត្ត លោកវេជ្ជ. នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកឧត្តមសេនីយត្រី សេង មហា មេបញ្ជការរងកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រីស្នងរងនគរបាលខេត្ត លោកវរសេនីយ៍ឯកមេបញ្ជាការសឹករងតាកែវ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ ។

មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារមន្ត្រីចត្តាឡីស័ក សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងការប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់ជូនអនុសាសន៍មួយចំនួនដល់ក្រុមការងារចត្តាឡីស័ក ទាំងអស់ ត្រូវបង្កើនការគ្រប់គ្រងការងារសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានតឹងរឹង គ្រប់គ្រងការងារអនាម័យឱ្យបានល្អប្រសើរ យកចិត្តទុកដាក់ការងារយកសំណាកពីបងប្អូនកំពុងធ្វើចត្តាឡីស័កទាំងអស់ឱ្យបានត្រឹមត្រូវ និងកងកម្លាំងដែលមានភារកិច្ចទាំងអស់ត្រូវបង្កើនការយកចិត្តបន្ថែមទៀតលើការងារប្រចាំការដោយដាក់កម្លាំង ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាបានសុវត្ថិភាពបានល្អប្រសើរ។

ដើម្បីជួយធ្វើការលើកទឹកចិត្តដល់ក្រុមមន្រ្តីចត្តាឡីស័កទាំងអស់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភដល់ក្រុមការងារចត្តាឡីស័កទាំងអស់ជាប្រចាំខែ នូវថវិកាមួយចំនួនផងដែរ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner