សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយចែកជូន ប្រជាពលរដ្ឋក្រីក្រ ស្រី្តមេម៉ាយ ចាស់ជរា និងជនងាយរងគ្រោះ ចំនួន១០០នាក់ នៅស្រុកសេសាន

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង  ព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១   បានដឹកនាំក្រុមការងារនាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ស្រី្តមេម៉ាយ ចាស់ជរា និង ជនងាយរងគ្រោះគ្មានទីពឹងចំនួន១០០នាក់ ស្ថិតក្នុងឃុំ ស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែនឹករលឹក គិតគូពីសុខទុក្ខរបស់ប្រជា​ពលរដ្ឋ​គ្រប់ទីកន្លែង គ្រប់កាលះទេសះ ដោយមិនប្រកាន់និន្នាការនយោបាយ ឬពណ៌សម្បុរអ្វីឡើយ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺ​កូវីដ១៩ប្រជាពលរដ្ឋជួបការលំបាកច្រើន ជាពិសេសចាស់ជរាក្រីក្រគ្មានទីពឹង កាន់តែមានភាពលំបាកក្នុងការរស់នៅ ។ ដោយមើលឃើញពីភាពលំបាកខ្វះខាតរបស់ជនចាស់ជរានេះហើយ កាកបាទក្រហមកម្ពុជាតាមរយះសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បាននាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ស្រី្តមេម៉ាយ ចាស់ជរា និង ជនងាយរងគ្រោះ គ្មានទីពឹង ដើម្បីបានដោយស្រាយបញ្ហាជីវភាព ។

ឯកឧត្តម ម៉ុម សារឿន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រយ័ត្នខ្ពស់ចំពោះការីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវការពារខ្លួនតាមរយះការរក្សាគម្លាតគ្នាក្នុងការរស់នៅ ពាក់ម៉ាស់ការពារ លាងដៃជាមួយសាប៊ូ អាកុល ឬជែល មិនត្រូវជួបជុំគ្នាច្រើន ឬកុំចេញទៅខាងក្រៅប្រសិនបើគ្មានកិច្ចការចាំ   បាច់។

អំណោយ ដែលគណះកម្មាធិការសាខាកាកបាទក្រហមកម្ពុជា នាំយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ស្រី្តមេម៉ាយ ចាស់ជរា និង ជនងាយរងគ្រោះ គ្មានទីពឹង រួមមាន៖ អង្ករ១បេ មី១កេះ ត្រីខ១កេះ និងឃីត១   កញ្ជប់៕ ដោយ៖ ដេង ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner