សមត្ថកិច្ចខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី លួចដែកនិងម៉ាសុីនអាឈេី
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២១នេះ មានករណី លួចដែក និងម៉ាស៊ីនអាឈើ នៅចំណុចផ្ទះលេខ៩២ ផ្លូវលេខ២១ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ បង្កឡេីងកាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ ម៉ោង២៣និង០០នាទីត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យម្នាក់ ។
ជនរងគ្រោះឈ្មោះ ឈឹម រស់ ភេទ ប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងម៉ាស៊ីន ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ អ៊ុន ភិរម្យរិទ្ធី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវ លំ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ កាលពីថ្ងៃទី ០៣-០៣-២០២១ ម៉ោង២៣និង០០នាទី ជនរងគ្រោះទុកម៉ាស៊ីនអាឈើ ០១គ្រឿង និង ដែក ០៣ដើម នៅក្រោមផ្ទះកើតហេតុ រួចក៏ឡើងទៅដេកលើផ្ទះ ស្រាប់តែមានជនសង្ស័យដើរមកក្រោមផ្ទះជនរងគ្រោះ លួចយកម៉ាស៊ីនអាឈើ និងដែកខាងលើ រួចគេចខ្លួន។ លុះដល់ថ្ងៃទី ០៤-០៣-២០២១ ម៉ោង១២និង០០នាទី ជន សង្ស័យលីដែក០៣ដើមខាងលើ ទៅរកលក់ឲ្យគេនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក៏ត្រូវបានជនរង គ្រោះឃើញទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងដែក០៣ដើម បញ្ជូនមក ទីស្នាក់ការប៉ុស្តិ៍វាលស្បូវ ធ្វើការសាកសួរ។
បន្ទាប់មកសមត្ថកិច្ចយើងនាំជនសង្ស័យទៅត្រួតពិនិត្យក្នុងផ្ទះជួលរបស់ជន សង្ស័យស្នាក់នៅរកឃើញវត្ថុតាងបន្ថែមទៀតរួមមាន ៖ ម៉ាស៊ីនអាឈើ០១គ្រឿង, កូនសោម៉ូតូ០៤, សោមូលផ្សារជាប់ គ្នា០១, កន្រ្តៃ០១, ដង្កាប់ ០១, ទួណឺវ៉ីស០២ និងសោតាន់០១ រួចបញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ ការតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
