រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំគណៈអភិបាល ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈអភិបាល ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងទីចាត់ការ ទាំង៥របស់សាលាខេត្ត។

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានលើកឡើងអំពីបញ្ហាប្រឈមដែលបណ្ដា មន្ទីរជំនាញជុំវិញខេត្ត បានលើកឡើង ពាក់ព័ន្ធទៅនឹងជំនាញរបស់ខ្លួន។ ឯកឧត្ដមអភិបាលរងខេត្ត បានអោយមន្ទីរសាមី ត្រូវធ្វើការដោះស្រាយ ហើយក្នុងករណីត្រូវការខេត្ត ឬអង្គភាពដទៃចូលរួម សូមរាយការណ៍ និងលើកជាសំណើមកខេត្ត ដើម្បីអោយខេត្តដោះស្រាយជូនឱ្យទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម នៃ ចារី ក៏បានធ្វើការផ្ដល់ប័ណ្ណសរសើរ និងលិខិតសរសើរដល់រដ្ឋបាលឃុំ សង្កាត់ ដែលកន្លងមក ភូមិ-ឃុំមានសុវត្តិភាព បានខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ឃុំ-សង្កាត់ ក្រុង-ស្រុកៗនីមួយ ដែលតែងតែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សំដៅឱ្យភូមិឃុំរបស់ខ្លួន សុខសុវត្ថិភាព ដោយមិនឱ្យមានសកម្មភាពលូចឆក់ប្លន់គ្រប់ប្រភេទ ការផលិត និងការចែកចាយគឿងញៀនខុសច្បាប់ ការជួញដូរ ស្រ្តី កុមារ និងអំពើហិង្សានៅក្នុងគ្រូសារ ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និង បទល្មើសគ្រប់ប្រភេទ កាត់បន្ថគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងមានវិធានការណ៍ទប់ស្កាត់បានទានពេលវេលា ព្រមទាំការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានស្នើដល់អភិបាលក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ តាមដានជាប្រចាំ ចំពោះប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាងនេះទៅទៀត អាជ្ញាធរក្រុង-ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner