លោក ដូណាល់ ត្រាំ ហៅការព្រមានរបស់អ្នកជំនាញជាន់ខ្ពស់អាមេរិក ស្តីពីហានីភ័យចំពោះការបើកសេដ្ឋកិច្ចថា គឺជារឿងមិនអាចទទួលយកបាន

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានហៅការព្រមានរបស់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រជាន់ខ្ពស់អាមេរិក ស្តីពីហានីភ័យចំពោះការបើកសាលារៀន និង សេដ្ឋកិច្ចឡើងវិញក្នុងសប្តាហ៍នេះថា គឺជារឿងមិនអាចទទួលយកបាន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។

ការសម្រេចចិត្តថាត្រូវឲ្យសិស្សចូលរៀនវិញដែរ ឬមួយក៏យ៉ាងណានោះ កំពុងក្លាយជាចំណុចប្រកែកគ្នាថ្មីមួយទៀត រវាងសេតវិមានលោក ដូណាល់ ត្រាំ និងក្រុមអ្នកជំនាញដឹកនាំដោយលោក អាន់ថូនី ហ្វូស៊ី ។ យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បាននិយាយថា ឥឡូវនេះ យើងកំពុងបើកប្រទេសយើងឡើងវិញហើយ ព្រោះប្រជាជនចង់បានបែបនេះ… សាលារៀននានាក៏នឹងត្រូវបើកទ្វារផងដែរ ។

សូមជម្រាបថា អ្នកជំនាញជាន់ខ្ពស់អាមេរិក និងអន្តរជាតិ លោក អាន់ថូនី ហ្វូស៊ី បានឡើងទៅធ្វើការស្រាយបំភ្លឺក្នុងសភាអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយលោកបានព្រមានថា ការបញ្ចប់វិធានការរឹតត្បិតលឿនខ្លាំងពេក នឹងធ្វើឲ្យបញ្ហាកាន់តែអាក្រក់ខ្លាំងជាទីបំផុត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner