បក្សសាធារណរដ្ឋអាមេរិកច្រានចោលសំណើរបស់បក្សប្រជាធិបតេយ្យ ចំពោះកញ្ចប់ថវិកាជំនួយថ្មី ទំហំ៣ទ្រីលានដុល្លារ សម្រាប់វិបត្តិ COVID-19

សហរដ្ឋអាមេរិក៖ បក្សសាធារណៈរដ្ឋនៅព្រឹទ្ធសភាអាមេរិកបានច្រានចោលសំណើររបស់បក្សប្រជាធិបតេយ្យនៃសភាតំណាងរាស្រ្តអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ ចំពោះការបញ្ចេញកញ្ចប់ថវិកាជំនួយថ្មី ទំហំ៣ទ្រីលានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់រដ្ឋនានារបស់សហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ ខាងបក្សសាធារណរដ្ឋបានបញ្ជាក់ថា ពួកគេមិនទាន់ចង់ឲ្យមានសេចក្តីព្រាងកញ្ចប់ថវិកាជំនួយថ្មីទៀតនោះទេ ដោយពួកគេចង់វាយតម្លៃមើលទៅលើលទ្ធផលនៃកញ្ចប់ថវិកាជំនួយប៉ុន្មានទ្រីលានដុល្លារ ដែលត្រូវបានអនុម័តនាពេលកន្លងមកសិន ខណៈបណ្តារដ្ឋនៅសហរដ្ឋអាមេរិកក៏បានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញផងដែរ ។

សូមជម្រាបថា បើតាមការគ្រោងទុកនោះ សភាតំណាងរាស្រ្តអាមេរិកនឹងបោះឆ្នោតសម្រេចលើសេចក្តីព្រាងកញ្ចប់ថវិកាខាងលើ នៅថ្ងៃសុក្រសប្តាហ៍នេះ ក៏ប៉ុន្តែខាងបក្សសាធារណរដ្ឋនៅឯព្រឹទ្ធសភា បានប្រកាសរួចជាស្រេចថា វានឹងមិនអាចឆ្លងផុតព្រឹទ្ធសភាអាមេរិកឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner