នាយទាហានកម្ពុជាចំនួន៣រូប បាបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបាននិទ្ទេសល្អណាស់ នៃសញ្ញាប័ត្រក្រហម ពីសហព័ន្ធរុស្ស៊ី

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពជើងគោក នាយទាហានទាំង៣រូបរួមមាន លោកអនុសេនីយ៍ទោ អ៊ុន រ័ត្ន លោកអនុសេនីយ៍ទោ អ៊ុត ដារ៉ាវុទ្ធ និង លោក អនុសេនីយ៍ទោ ឱម សិលា ។កងទ័ពជើងគោកបាន អបអរសាទរ និងកោតសរសើរប្រកបដោយមោទនភាពចំពោះលទ្ធផលដ៍ត្រចះត្រចង់នេះសម្រាប់ប្រទេសជាតិ ។ កងទ័ពជើងគោកបានបន្តថា ការបញ្ចប់ការសិក្សា និងទទួលបាននិទ្ទេសល្អណាស់នោះ គឺសបញ្ជាក់ឲ្យឃើញថានាយទាហានខ្មែរមានការខិតខំប្រឹងប្រែងតស៊ូនៅលើឆាកអន្តរជាតិ ហើយសមត្ថភាពនាយទាហានវ័យក្មេងរបស់កម្ពុជាយើង គឺមិនចាញ់សមត្ថភាពនាយទាហានវ័យក្មេងបរទេសឡើយ ហើយបាននាំនូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ ។

ក្រៅពីនាយទាហានទាំង៣រូបខាងលើដែលមានលទ្ធផលល្អណាស់ ក៏នៅមាននាយទាហានរបស់កម្ពុជាជាច្រើនរូបទៀត ដែលបានទទួលលទ្ធផលល្អប្រសើរនៅក្នុងការសិក្សានៅសហព័ន្ធរុស្ស៊ី ដែលនោះគឺជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner