វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤.៤លាននាក់ ក្នុងនោះស្លាប់ជិត៣០ម៉ឺននាក់ និងជាសះស្បើយជាង១.៦លាននាក់

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន៤២ម៉ឺន៨ពាន់២៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៩ម៉ឺន៨ពាន់៨៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៦៥ម៉ឺន៧ពាន់៩០៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។

បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។

ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤៣ម៉ឺន៣៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន៥ពាន់១៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣១ម៉ឺន២៥៩នាក់ ។

២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន១ពាន់៩៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១០៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៨ម៉ឺន៣ពាន់២២៧នាក់ ។

៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់២៤ម៉ឺន២ពាន់២៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់២១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន៨ពាន់៣នាក់ ។

៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២២ម៉ឺន៩ពាន់៧០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៣ពាន់១៨៦នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ។

៥-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២២ម៉ឺន២ពាន់១០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន១ពាន់១០៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១១ម៉ឺន២ពាន់៥៤១នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner