រថយន្តកូរ៉េបើកបុករថយន្តហាយឡេនឌ័រពីក្រោយ រួចបេីករត់តាំងពីខណ្ឌដង្កោ ឃាត់ជាប់នៅខណ្ឌមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តកូរ៉េពីតោនកន្លះមួយគ្រឿង បានបើកបុករថយន្តហាយឡេនឌ័រពីក្រោយ រងការខូចខាតតាំងពីខណ្ឌដង្កោ ហេីយបេីករត់មកដល់ខណ្ឌមានជ័យ ទេីបឃាត់ជាប់ ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តហាយឡែនឌ័រ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌សរ ពាក់ស្លាក់លេខ ភ្នំពេញ 2AY-4226 ចេញពីបុរីឡាយគង់ (ចំការដូង)ឆ្លងកាត់ផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ស្របពេលនោះក៏មានរថយន្តម៉ាកកូរ៉េពីតោនកន្លះ១គ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3A-3312 បើកមកបុកចំគូទរថយន្តហាយឡែនឌ័ររបស់គាត់ពីក្រោយបណ្តាលឲ្យបែកស្តុប និងកញ្ចក់ខាងក្រោយ រួចរថយន្តបង្ករមិនព្រមឈប់ទចំការដូក្រោយដោយព្យាយាមបេីករត់ ធ្វេីឲ្យគាត់ជាអ្នករងគ្រោះបើករថយន្តដេញតាមឃាត់ជាប់នៅក្នុងសង្កាត់ស្ទឹងមានជ័យ តែម្ដង តែសំណាងល្អមិនបង្ករឲ្យមាននរណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី២បានចុះទៅដល់ភ្លាមៗ តែដោយសារករណីនេះកេីតឡេីងនៅទឹកដីខណ្ឌដង្កោ ទេីបសមត្ថកិច្ចខណ្ឌមានជ័យប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោជួយដោះស្រាយតែម្ដង ។ ដោយភាគីទាំង២គ្មានតំណាងដោះស្រាយ ទេីបសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ ភារ៉ា និង ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner