​ទីបំផុត​ក្រុម​បាតុករ​ដែល​ជាប់​ក្នុង​ការ​ឡោមព័ទ្ធ​របស់​ប៉ូលិស​ ​ត្រូវ​បាន​អនុញ្ញាត​អោយ​ចាកចេញ​ ​ក្រោយ​មានការ​អំពាវនាវ​ពី​អង្គការសហប្រជាជាតិ​ ​និង​មហាអំណាច​លោក​ខាងលិច

​មី​យ៉ា​ន់​ម៉ា​៖​ ​ក្រុមសកម្ម​ជន​បាន​និយាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ក្រុម​យុវជន​ជា​បាតុករ​រាប់​រយ​នាក់​ ​ដែល​ជាប់​ក្នុង​ការ​ឡោមព័ទ្ធ​របស់​កងកម្លាំង​សន្តិសុខ​ ​ពេញ​មួយ​យប់​ថ្ងៃចន្ទ​នេះ​ ​ក្នុង​សង្កាត់​មួយ​កន្លែងនៅ​ទីក្រុង​រ៉​ង់ហ្គូ​ន​ ​ត្រូវ​បាន​អនុញ្ញាត​អោយ​ចាកចេញ​ហើយ​ ​បន្ទាប់ពី​មានការ​អំពាវនាវ​ពី​មហាអំណាច​លោក​ខាងលិច​ ​និង​អង្គការសហប្រជាជាតិ​អោយ​ពួកគេ​ចាកចេញ​ ​។​

បាតុករ​ម្នាក់​បាន​ប្រាប់​សារ​ព័ត៌មាន​ BBC ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ថា​ ​រូបលោក​អាច​ចាកចេញ​ពី​កន្លែង​ឡោមព័ទ្ធ​ ​ក្រោយ​កងកម្លាំង​សន្តិសុខ​បាន​ដកចេញ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ ​។​ ​បាតុករ​រូប​នេះ​បន្ថែម​ថា​ ​មនុស្ស​សរុប​៤​០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ​ប៉ុន្តែ​អ្នក​ដែល​នៅ​សេសសល់​នៅតែ​បន្ត​លាក់ខ្លួន​ ​រហូតដល់​ព្រឹក​ថ្ងៃអង្គារ​នេះ​ ​ទើប​អាច​ចាកចេញ​បាន​ ​។​

សូម​បញ្ជាក់​ថា​ ​បាតុករ​រាប់ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើបាតុកម្ម​តវ៉ា​ ​ដោយ​បំពាន​បម្រាម​គោចរ​ ​នៅ​តាម​ដង​ផ្លូវ​ជាច្រើន​ក្នុង​ទីក្រុង​រ៉​ង់ហ្គូ​ន​ ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ក្រុម​យុវជន​ ​ដែល​កំពុង​ត្រូវ​បាន​ឡោមព័ទ្ធ​ក្នុង​សង្កាត់​ ​សាន​ឆ​ង​ ​។​ ​ជាមួយគ្នា​នោះ​ដែរ​ ​យោធា​មី​យ៉ា​ន់​ម៉ា​ក៏បាន​បញ្ជា​ដក​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុងស្រុក​ចំនួន​០​៥​ទៀត​ផង​ ​ក្នុង​នោះ​រួម​មាន​ ​មី​ហ្ស៊ី​ម៉ា​ (​M​i​z​z​i​ma​), ​D​V​B, ឃី​ត​ធី​ត​ (K​hit​ ​T​hit​ ​Media​), ​M​y​an​mar​ ​Now​ ​និង​ 7​Day​ ​News​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner