អធិការនគរបាលខណ្ឌមានជ័យ ៖ តូបកាហ្វេ មួយនេះ មានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅញាំ សូមអ្នកដឹងខ្លួន មេត្តាយកសំណាកទៅពិនិត្យជាបន្ទាន់
ភ្នំពេញ ៖ បេីយោងតាម គណនី ហ្វេសបុករបស់លោក Vimean Dara ដែលជាអធិការនគរបាលខណ្ឌមានជ័យ បានផុសនៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២១នេះថា តូបកាហ្វេ មួយកន្លែង តាមផ្លូវចូលជាប់ខាងឆ្វេងដៃសាលាសង្កាត់ស្ទឹងមានជ័យ១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅញ៉ាំកាហ្វេ នៅថ្ងៃ៥-៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ។
ក្នុងនោះលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ សូមអោយបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ទៅហាងកាហ្វេនេះ មេត្តាទៅពិនិត្យសំណាក និង ធ្វើចត្តាឡីស័ក ដោយប្រុងប្រយ័ត្នបំផុត ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕