ក្រុម Porto ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Champions League រដូវកាល២០២១

ក្រុម FC Porto របស់ព័រទុយហ្គាល់ បានចាញ់ក្រុមម្ចាស់ផ្ទះ Juventus ក្នុងលទ្ធផល ៣-២ នៅនាទីបន្ថែមម៉ោង ១៥នាទី ២ដង នៅជើងទី២ វគ្គ១៦ក្រុមចុងក្រោយ នារាត្រីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ។

ដោយបញ្ចប់ការប្រកួតសរុបលទ្ធផលទាំង២ជើង​​​​​​​​​​​ របស់ក្រុមទាំងពីរគឺ ៤-៤ តែ Porto មានគ្រាប់ចំណេញក្រៅដីឡើងទៅ​ វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Champions League រដូវកាល២០២១ ។

នៅនាទី១៩ កីឡាករ Oliveira ជាអ្នកទាត់បាល់ ១១ម៉ែត្រ ជួយអោយ Porto បើកការនាំមុខមុន ឈានដល់វគ្គទី២ Federico Chiesa រកបានពីរគ្រាប់ នៅ​នាទី​៤៩ និង៦៣ ជួយអោយសេះបង្កងនាំមុខ ២-១ រហូតចប់ម៉ោង៩០នាទី ។ លុះឈានដល់ម៉ោងបន្ថែម ១៥នាទី២ដង កីឡាករ Oliveira រកបាន១គ្រាប់ទៀតអោយ Porto នៅនាទី១១៥ ខណៈ Adrien Rabiot រកគ្រាប់ទី៣ អោយសេះបង្កងនៅនាទី ១១៧ ។

គួរបញ្ជាក់ថា នេះជាការធ្លាក់ចេញពីពាន UEFA Champions League ដ៏លឿនបំផុត លើកទី២ របស់ក្រុមជើងឯកមកពីអុីតាលី ស្ថិតក្រោមការបង្វឹករបស់លោក Andrea Pirlo ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner