ព្រឹត្តិការណ៍ Olympics Games នៅទីក្រុង Tokyo នឹងរៀបចំដោយគ្មានអ្នកទស្សនា

បើយោងតាមសារព័ត៌មាន Kyodo ចុះផ្សាយនាថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១នេះ បាន​បញ្ជាក់​ថា រដ្ឋាភិបាលជប៉ុន បានសម្រេចរៀបចំព្រឹត្តិការណ៍កីឡា Tokyo Olympics and Paralympic Games នៅរដូវក្តៅនេះ ដោយមិនមានអ្នកទស្សនាផ្ទាល់​មកពីក្រៅប្រទេស​នោះ​ទេ ដោយសារតែមានការព្រួយបារម្ភពីបញ្ហាជំងឺ COVID-19​ ។

ប្រភពសារព័ត៌មានខាងលើ បានឲ្យដឹងថា រដ្ឋាភិបាលបានកំណត់ថា ការស្វាគមន៍អ្នកគាំទ្រ​ពីបរទេស នឹងមិនអាចធ្វើទៅបាននោះទេ ដោយសារការព្រួយបារម្ភជាសាធារណៈ អំពីមេរោគនេះ និងការរកឃើញករណីឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសជាច្រើននាពេលបច្ចុប្បន្ន​​​ ។

ព្រឹត្តិការណ៍កីឡាចម្រុះ Summer Olympic Games លើកទី៣២ ដែលបានពន្យា​ពេល​កាល​​ពីឆ្នាំទៅនេះ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី២៣ ខែកក្កដា និងបញ្ចប់ទៅវិញ នៅថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនតែមួយគត់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner