តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទទួលម៉ាស់ចំនួនជិត១៣ម៉ឺនពីសប្បុរសជន សម្រាប់ជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
ធី ដា

ពិធីប្រគល់-ទទួលម៉ាសសុវត្ថិភាពប្រឆាំងជំងឺកូវីដ-១៩ ចំនួន១២៥០០០ម៉ាស់ ប្រព្រឹត្ត ទៅនៅព្រឹកថ្ងៃទី ១១ មីនា ឆ្នាំ ២០២១ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រវាងឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក នៅ សារី អគ្គនាយក ក្រុមហ៊ុន រ៉ាកាន នៀហ្កា (Rakan Niaga Cambodia Co.,Ltd )។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានប្រាប់ឱ្យដឹងថា ម៉ាសសុវត្ថិភាពប្រឆាំងជំងឺកូវីដ-១៩ ចំនួន១២៥០០០នេះត្រូវបានក្រុមហ៊ុនអគ្គនាយក ក្រុមហ៊ុន រ៉ាកាន នៀហ្កា (Rakan Niaga Cambodia Co.,Ltd ) ប្រគល់ជូនឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យដេីម្បីប្រេីប្រាស់ជួយដល់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ។

ក្នុងឱកាសនោះដែរ ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន រ៉ាកាន នៀហ្កា (Rakan Niaga Cambodia Co.,Ltd ) ដឹកនាំដោយលោក នៅ សារី ដែលបានផ្តល់ម៉ាសនាពេលនេះ ថា ជាកាយវិការមនុស្សធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានគឺស្របពេលដែលយេីងទាំងអស់គ្នារួមគ្នាបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងសូមឱ្យការរកស៊ីទទួលទានកាន់តែរីកចម្រេីនតរៀងរហូតទៅ។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner