​ថៃ​គ្រោង​ដក​ការ​រឹតត្បិត​ពាក់ព័ន្ធ​ជំងឺ​ ​Co​v​i​d​-19 ​និង​ ​បើក​ប្រទេស​ឡើងវិញ​ទាំងស្រុង​នៅ​ក្នុង​ខែ​តុលា​ខាងមុខនេះ

​ថៃ​៖​ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​ (CCS​A​) ​របស់​ថៃ​ ​នៅ​ថ្ងៃពុធ​នេះ​បញ្ជាក់​ថា​ ​ប្រទេស​ថៃ​នឹង​បើក​ឡើងវិញ​ទាំងស្រុង​នៅ​ត្រឹម​ខែ​តុលា​ខាងមុខ​ ​ហើយ​រាល់​ការ​រឹតត្បិត​ពាក់ព័ន្ធ​ជំងឺ​កូ​វី​ដ​១​៩​នឹង​ត្រូវ​ដកចេញ​ ​ប្រសិនបើ​គ្រប់​វិ​ស​័​យ​ទាំងអស់​បន្ត​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់​ស្កាត់​ ​។​

ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​អនុ​គណៈកម្មាធិការ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​ (CCS​A​) ​ស្តីពី​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​អាជីវកម្ម​ ​និង​សកម្មភាព​ ​អ្នកនាំពាក្យ​ជំនួយ​ការ​របស់​ (CCS​A​) ​លោកស្រី​ ​អា​ភី​សា​ម៉ៃ​ ស៊្រី​រ៉ាង​សុ​ន​ (​A​p​i​sam​a​i​ Sr​i​rang​son​) ​បាន​សរសើរ​ក្រុម​មន្ត្រី​នៅ​ក្នុង​ខេត្ត​សា​មុត​សា​ខន​ ​ដែល​ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១​៩​រលក​ថ្មី​ ​។​ ​លោកស្រី​បន្ត​ថា​ ​កិច្ច​សហប្រតិបត្តិការ​យ៉ាងសកម្ម​ដោយ​វិ​ស​័​យ​ឯកជន​ ​និង​ ​ការ​ឆ្លើយតប​យ៉ាងល្អ​ប្រហាក់ប្រហែល​គ្នា​ពី​សាធារណៈ​ជន​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​របស់​រដ្ឋាភិបាល​ ​គឺជា​លក្ខណៈ​វិនិច្ឆ័យ​សំខាន់​ពីរ​ផ្សេងទៀត​ ​ដែល​ត្រូវ​យកមក​ពិចារណា​ ​មុន​ពេល​អនុម័ត​កា​របើក​ប្រទេស​ឡើងវិញ​ទាំងស្រុង​ ​។​

លោកស្រី​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​សំណើ​នេះ​នឹង​ត្រូវ​ពិភាក្សា​នៅ​ឯ​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ធំ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ខាងមុខ​ ​។​ ​ជា​ផ្នែក​មួយ​នៃ​កា​របើក​ឡើងវិញ​ ​មជ្ឈមណ្ឌល​ (CCS​A​) ​នឹង​ពិចារណា​ពង្រឹង​ខេត្ត​សា​មុត​សា​ខន​ ​ពី​តំបន់​ត្រួតពិនិត្យ​អតិបរមា​ ​ទៅជា​តំបន់​ដែល​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​សម្រាប់​ជំងឺ​កូ​វី​ដ​១​៩​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner