អាជ្ញាធររាជធានីភ្នំពេញចុះបិទទីតាំងអាជីវកម្មជាអចិន្ត្រៃយ៍មួយកន្លែងក្នុងខណ្ឌដូនពេញដែលល្មើសបទបញ្ជា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ក្រោយទទួលបានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញសហការជាមួយ មន្ទីរទេសចរណ៏រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញបានចុះបិទទីតាំងអាជីវកម្មក្រុមហ៊ុនឈ្មោះLove Guo Ji ដែលមានអាសយ័ដ្ឋាននៅអាគារលេខ៣៧ ផ្លូវលេខ២២២កែងផ្លូវលេខ៥៧ សង្កាត់បឹងរាំងខណ្ឌដូនពេញដែលបានធ្វើអាជីវ កម្មក្លឹបកំសាន្ត និងខារាអូខេ ពុំមានលិខិតអនុញ្ញាតិ និងមិនបានសហការជាមួយ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ.១៩និងសមត្ថកិច្ចពាក់ពន្ធ័ដោយបានសំរេច បិទជាអចិន្ត្រៃយ៏តែម្តង។

គួបញ្ជាក់ថា៖កាលពីវេលាម៉ោង២២យប់ថ្ងៃទី១០មិនា អាជ្ញាធរាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះបិទទីតាំងអាជីវកម្ម លួចលាក់បើកខារាអូខេ៣ទីតាំងផ្សេងគ្នានឹងបានឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរដែនដីក៏ដូចក្រសួងសុខាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩។

កន្លងមក លោកឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតាមមើលទីតាំងណាដែលលួចបើកខារា អូខេ ឬក្លឹបកំសាន្តលួចលាក់ ត្រូវចុះបិទភ្លាមៗដោយគ្មានការលើកលែងនិងត្រូវ អនុវត្តទៅតាមច្បាប់។សូមបញ្ជាក់ថា៖គិតត្រឹមព្រឹកថ្ងៃទី១១មិនានេះ ក្រសួងសុខាភិបាលប្រកាសថា៖បានរកឃើញអ្នកឆ្លងជំងឺកូវីដ.១៩ថ្មីចំនួន៣៩នាក់,អ្នកជា សះស្បើយ៤៨នាក់។តែជាអកុសលអ្នកជំងឺកូវីដ.១៩ម្នាក់ដែលកំពុងសំរាកព្យា បាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតបានទទួលមរណះភាពនៅព្រឹកថ្ងៃទី១១ មិនានេះដោយសារជំងឺកូវីដ.១៩ដែលជាជនរងគ្រោះលើកដំបូងនៅកម្ពុជាដែលស្លាប់ដោយជំងឺកូវីដ.១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner