អ្នកជំនាញជំងឺឆ្លងកំពូលសហរដ្ឋអាមេរិកព្រមានពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ បើសិន ប្រទេសបើកមុនពេលកំណត់

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាមេរិក៖ អ្នកជំនាញកំពូលខាងជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត Anthony Fauci នៅថ្ងៃអង្គារនេះបានព្រមានថា រដ្ឋនានានឹងប្រឈមមុខនូវផលវិបាកធ្ងន់ធ្ងរប្រសិន បើពួកគេបើកប្រទេសមុនកាលកំណត់ អំឡុងពេលមានការរាតត្បាតខ្លាំងពីវីរុស COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។

លោកវេជ្ជបណ្ឌិត Anthony Fauci បានបន្ថែមទៀតថា សាររបស់លោកគឺថា បើសហរដ្ឋអាមេរិករំលងចំណុចឆែកឆេរក្នុងផែនការ ដែលមាន០៣ដំណាក់កាលរបស់សេតវិមាននោះ យើងនឹងប្រឈមនូវភាពគ្រោះថ្នាក់នៃការផ្ទុះករណីឆ្លងដ៏ខ្លាំងពីជម្ងឺ COVID-19 នៅទូទាំងប្រទេស ។

សូមរំលឹកថា កន្លងមក មន្រ្តីសុខាភិបាលបានព្រមានអស់ជាច្រើនសប្តាហ៍ហើយថា ការបន្ធូរបន្ថយការរឹតត្បិតស្ថិតនៅផ្ទះ និង ការអនុញ្ញាតឲ្យពាណិជ្ជកម្មបន្តប្រតិបត្តិការឡើងវិញដ៏ឆាប់រហ័ស អាចនឹងនាំឲ្យមានការផ្ទុះឡើងវិញនូវជំងឺ COVID-19 ទាំងធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និង គ្រោះថ្នាក់ដល់ការខំប្រឹងប្រែងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner