អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីធ្វើតេស្តវិជ្ជមាន COVID-19 ខណៈរុស្ស៊ីស្ថិតនៅលំដាប់ទី៣ ជាប្រទេសមានករណីឆ្លងច្រើនជាងគេលើពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

រុស្ស៊ី៖ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី គឺលោក ឌីមីទ្រី ប៉េស្កូវ ធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាលនៅមន្ទីរពេទ្យ នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។

ថ្លែងប្រាប់អ្នកកាសែតក្នុងស្រុក អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយថា លោកពិតជាមានជំងឺ COVID-19 ប្រាកដមែន… លោកកំពុងស្ថិតក្នុងតំណាក់កាលព្យាបាល ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ រុស្ស៊ីបានស្ថិតនៅលំដាប់ទី៣ ជាប្រទេសមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេនៅទូទាំងសកលលោក ដោយមានអ្នកឆ្លងសរុបចំនួនកើនឡើងដល់២៣ម៉ឺន២ពាន់២៤៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ពាន់១១៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន៣ពាន់៥១២នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner