ក្រសួងការបរទេសណែនាំអគ្គកុងស៊ុលកម្ពុជាប្រចាំបរទេស ចាត់វិធានការបន្ថែមចំពោះជនបរទេសដែលសុំទិដ្ឋាការចូលប្រទេសកម្ពុជា
ភ្នំពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឱ្យអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំបរទេសចាត់វិធានការបន្ថែមលើវិធានការរបស់ក្រសួងសុខាភិបាល ចំពោះជនបរទេសដែលស្នើសុំទិដ្ឋាការចូលប្រទេសកម្ពុជា។ សេចក្តីណែនាំរបស់ក្រសួងកាបរទេស បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមុនផ្តល់តិដ្ឋាការជូនជនបរទេសចូលមកកម្ពុជា ដូចខាងក្រោម៖
១- ត្រូវមានលិខិតធានាឱ្យច្បាស់លាស់ពីក្រុមហ៊ុនឬសមភាគីរបស់ខ្លួននៅកម្ពុជា ឬលិខិតអញ្ជើញពីស្ថាប័នរដ្ឋណាមួយនៅកម្ពុជា។
២- ត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ អំពីអាសយដ្ឋាននៅកម្ពុជា ឬកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជា និងលេខទូរស័ព្ទទំនាក់ទំនងនៅកម្ពុជា។
៣- ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ពីគោលបំណងនៃការធ្វើដំណើរមកកម្ពុជា ដោយគួរភ្ជាប់ជាមួយកម្មវិធីការងារនៅកម្ពុជា។
៤- ត្រូវគោរពវិធានការនានាដែលដាក់ចេញដោយក្រសួងសុខាភិបាលកម្ពុជា។
សូមបញ្ជាក់ថា សេចក្តីណេនាំរបស់ក្រសួងការបរទេស រៀបចំឡើងដើម្បីជួយសម្រួលដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងស្វែងរកបុគ្គលដែលមានការពាក់ព័ន្ធ ក្នុងករណីដែលមានការចម្លងនៃជំងឺកូវីដ-១៩នៅកម្ពុជា និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា៕

