អាជ្ញាធរជាតិអប្សរា កំពុងបង្កើនសកម្មភាពថែទាំ​តំបន់​រមណីយដ្ឋានអង្គរ ដើម្បីត្រៀមទទួលភ្ញៀវ​សាជាថ្មី

សៀមរាប៖ ការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ ធ្វើឲ្យភ្ញៀវទេសចរនៅតំបន់អង្គរមានភាពស្ងប់ស្ងាត់ខ្លាំង តែទោះបីភ្ញៀវស្ងាត់ ក៏ការងារនៅអង្គរមិនស្ងាត់នោះទេ ខណៈការរៀបចំសណ្តាប់ធ្នាប់តូបលក់ដូរ ការស្តារហេដ្ឋារចនាសម្ពន្ធ ដាំសួន ដាំកូនឈើ ថែទាំ ទល់ទ្រ និងជួសជុលប្រាសាទជាដើម គឺជាសកម្មភាពដែលមានជាប្រចាំនៅអង្គរ។

ដោយឡែក ភ្នាក់ងារទេសចរណ៍ដែលនៅជាប្រចាំតាមប្រាសាទក្នុងការណែនាំភ្ញៀវ សម្របសម្រួលបញ្ហាផ្សេងៗ និងទប់ស្កាត់ភាពឆ្គាំឆ្គងភ្ញៀវទេសចរដែលផ្ទុយនឹងក្រមប្រតិបត្តិអង្គរ នៅបន្តបំពេញការងាររបស់ខ្លួនតាមប្រក្រតី។ ពិតហើយ ភ្ញៀវទេសចរនៅសល់តិចតួច តែមិនមែនអត់នោះទេ ហើយបញ្ហាអាចនឹងកើតមានឡើង សូម្បីតែភ្ញៀវទេសចរម្នាក់ ឬពីរនាក់ បើយើងមើលមិនដិតដល់ទេនោះ។

ក្រៅពីភារកិច្ចរបស់ខ្លួនជាមួយភ្ញៀវទេសចរ ភ្នាក់ងារក៏បានចូលរួមយ៉ាងសកម្មក្នុងការងារផ្សេងៗ ជាមួយផ្នែកពាក់ព័ន្ធដទៃទៀតក្នុងតំបន់អង្គរ ដូចជា ការចូលរួមសម្អាតបរិស្ថាន ការតាមដានស្ថានភាពហានិភ័យនៃថ្មប្រាសាទ និងកិច្ចការអភិរក្ស ជួសជុលប្រាសាទជាដើម។

សកម្មភាពជាប្រចាំនេះហើយ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរ នៅតែរក្សាបាននូវភាពស្អាត គង់វង្សយូរអង្វែង។ ជាពិសេស តាមរយៈការស្តារហេដ្ឋារចនាសម្ពន្ធ និងការរៀបចំសួនជាដើម កាន់តែបន្ថែមសម្រស់ដល់រមណីយដ្ឋានអង្គរ។ នេះជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្រោយស្ថានភាពកូវីដ១៩បានធូរស្បើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner