នាយករដ្ឋមន្ត្រី​ថៃ​លុបចោល​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ថ្ងៃនេះ​

នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និង​គណៈរដ្ឋមន្ត្រី​បាន​លុបចោល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ធ្លាប់​បាន​គ្រោង​ថាត្រូវ​ចាក់​ ​នា​ថ្ងៃ​ទី​១​២​ ​មីនា​ ​២​០​២​១​នេះ​ ​នេះ​បើ​តាម​ការ​ចេញ​ផ​ផ្សាយ​របស់​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​នា​ព្រឹកមិញ​នេះ​។​

​យ៉ាងណាក៏ដោយ​ ​ក៏​ពុំ​មានការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការលុបចោល​កម្មវិធី​នេះ​ទេ​ ​គ្រាន់តែ​បញ្ជាក់​ថា​ ​នឹង​មាន​ចេញ​សេចក្តីថ្លែង​ការណ៍​ផ្លូវការ​ ​នៅម៉ោង៩ព្រឹក ​ថ្ងៃនេះ​។​ ​ប៉ុន្តែ​ ​លោក​ ​ឧបនាយករដ្ឋមន្ត្រី​ ​ប្រា​វី​ដ​ ​វង្ស​ស៊ូ​វ៉ាន់​ ​បាន​ឆ្លើយតបនឹង​អ្នកកាសែត​ ​កាល​ពីម្សិលមិញ​ថា​ ​លោក​រវល់​ពេក​ ​មិន​អាច​ទៅ​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​នា​ថ្ងៃ​ទី​១​២​ ​មីនា​នេះ​បានទេ​។​

​គួរ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ ​ថៃ​មាន​វ៉ាក់សាំង​២​ប្រភេទ​ ​ក្នុង​ដៃ​ ​ដែល​ទើប​បញ្ជូន​មក​ ​ក្នុង​នោះ​ ​រួម​មាន​របស់​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​និង​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​ចិន​។​ ​នាយករដ្ឋមន្ត្រី​ថៃ​ធ្លាប់​គ្រោង​ថា​នឹង​ចាក់​វ៉ាក់សាំង​អង់គ្លេស​ ​តែ​ពេលនេះ​ត្រូវ​បាន​លុបចោល​កម្មវិធី​នេះ​វិញ​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner