អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៩លាន១១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៤ម៉ឺននាក់ និងជាសះស្បើយ៩៤លាន៧២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៩លាន១១ម៉ឺន៣ពាន់៩៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៤ម៉ឺន១ពាន់៧៦២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៤លាន៧២ម៉ឺន៤ពាន់៨៩២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៩២ម៉ឺន៥ពាន់៩០២នាក់ ស្លាប់ចំនួន៥៤ម៉ឺន៣ពាន់៧២១នាក់ និងជាសះស្បើយចំនួន២០លាន៧៩ម៉ឺន៧ពាន់២៩៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៣០ម៉ឺន៥ពាន់៩៧៩នាក់ ស្លាប់ចំនួន១៥ម៉ឺន៨ពាន់៣២៦នាក់ និងជាសះស្បើយ១០លាន៩៤ម៉ឺន៧ពាន់២៥២នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន២៨ម៉ឺន៤ពាន់២៦៩នាក់ ស្លាប់២៧ម៉ឺន៣ពាន់១២៤នាក់ និងជាសះស្បើយ៩លាន៩៥ម៉ឺន៨ពាន់៥៦៦នាក់ ៕ ប្រភព៖ worldometers

