អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រើពាក្យប៉ុន្មានប្រយោគចាក់ចំបេះដូងមហាជនយ៉ាងខ្លាំង នៅពេលបរិច្ចាគប្រាក់៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ
ភ្នំពេញ៖ “ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជា ស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេល នេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា ។
នេះគឺពាក្យពេជ្រប្រកបដោយអត្ថន័យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជាប់ជាមួយទឹកប្រាក់ ចំនួន៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ភាសាចេញពីបេះដូងដែលនិយាយទៅកាន់ជនរួមជាតិ ដែលឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុត មិនអាចកាត់ថ្លៃបាន ខ្លួនតូចថ្លើមធំពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការសាមគ្គី រួម ជាកម្លាំងប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ក្នុងគ្រាដែលប្រទេសជាតិមានទុក្ខ ។ ទន្ទឹមគ្នានោះ បានធ្វើឲ្យមហាជនកោតសរសើរទឹកចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាខ្លាំង ។
សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា គ្រុប ធ្លាប់បានបរិច្ចាគទឹកប្រាក់ចំនួន១លានដុល្លារម្ដងរួចមកហើយ ដើម្បីចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕



