ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធមនុស្សឃាតដោយអចេតនា បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល គោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីមនុស្សឃាតដោយអចេតនា(វាយប្រតាយប្រតប់គ្នាដួលទៅប៉ះជនរងគ្រោះបណ្តាលឲ្យដួលផ្ងាក្រោយស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ) កាលពីវេលាម៉ោង១៥ និង៤៧នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ ត្រង់ចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ៖ ទី១-ឈ្មោះ នឿន ធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) , ទី២-ឈ្មោះ ហង្ស វ៉ាន់ដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀនសតិមិនគ្រប់) បានប្រតាយប្រតប់គ្នាដួលទៅប៉ះជនរងគ្រោះកំពុងឈរតាមផ្លូវបណ្តាលឲ្យដួលផ្ងាក្រោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យរ៉ុស្ស៊ី ជនរងគ្រោះឈ្មោះ នាង វណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមផ្សារបឹងបៃតង នៅសង្កាត់គោកឃ្លាង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តតាកែវ ។ រីឯជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner