​លោក​ ចូ ​បៃ​ដិ​ន​ ​ជំរុញ​អោយ​បញ្ឈប់​ជាបន្ទាន់​ ​ចំពោះ​ទង្វើ​រើសអើង​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ ​ដោយសារតែ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ ​ចំពោះ​អ្វី​ដែល​លោក​បាន​ហៅថា​ ​ឧក្រិដ្ឋកម្ម​នៃ​ការ​ស្អប់ខ្ពើម​ដ៏​កាច​សាហាវ​ ​ដែល​បាន​ប្រព្រឹត្តិ​ឡើង​ប្រឆាំង​នឹង​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ ​ចាប់តាំង​ពី​មានការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​។​

នៅ​ក្នុង​សុន្ទរកថា​ដំបូង​របស់​ខ្លួន​ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​ទង្វើ​រើសអើង​បែប​នេះ​ ​គឺ​ពិតជា​ខុស​ហើយ​ ​វា​មិនមែន​ជា​ទង្វើ​របស់​ជនជាតិ​អាមេរិកាំង​របស់យើង​ឡើយ​ ​ហើយ​វា​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​ ​។​

ការ​លើកឡើង​ខាងលើ​នេះ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​កើតមានឡើង​ស្រប​ពេល​ដែល​ការសិក្សា​ដោយ​សាកលវិទ្យាល័យ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​បានឲ្យ​ដឹង​ថា​ ​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ដ៏​កាច​សាហាវ​ ​ប្រឆាំង​នឹង​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ ​មានការ​កើន​ឡើង​ច្រើនជាង​ទ្វេ​ដង​ ​ពី​៤​៩​ករណី​ដល់​១​២​២​ករណី​កាលពី​ឆ្នាំ​២​០​២​០​ ​នៅ​តាម​ទីក្រុង​ធំ​ៗ​ចំនួន​១​៦​របស់​សហរដ្ឋអាមេរិក​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner