ក្រសួងអប់រំសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង

អត្ថបទដោយ៖
ធី ដា

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖បន្ទាប់ពីពេលដែលមាន ការរីករាលដាលនៃជំងឺកូវីដ-១៩ពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី១២ខែមីនាឆ្នាំ២០២១នេះបានឱ្យដឹងថាការសម្រេចផ្អាកដំណើរការសាលារៀននៅស្រុកគិរីសាគរ ខេត្តកោះកុងចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី។ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្ដដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច។

គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺកូវីដ-១៩សរុប​ចំនួន ១២២៥ នាក់​,ដោយក្នុងនេះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់(ម្សិលម៉ិញ)៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner